Social Network

ឈីប​​ A9 processor សម្រាប់​​បំពាក់​លើ​កំពូល​ទូរស័ព្ទ iPhone 6S ​ពេល​នេះកំពុង​ត្រូវ​ Samsung ជា​អ្នក​ផលិត​!

ទូរស័ព្ទ iPhone ស៊េរីថ្មីរបស់ Apple ដែលគេរំពឹងថា នឹងមានឈ្មោះ iPhone 6S និង 6S Plus នឹងបំពាក់អង្គ ប្រតិបត្តិជំនាន់ថ្មីគឺ Apple A9 processor បន្ទាប់ពី A8 ដែលបានបំពាក់លើ iPhone 6 បច្ចុប្បន្ន ដើម្បីឱ្យមានល្បឿន ដំណើរការលឿន ជាងមុន។

ចំណែករបាយការណ៍ ថ្មីនេះឱ្យដឹង បន្ថែមថា ឈីប A9 ដែលនឹងប្រើសម្រាប់ បំពាក់នៅលើកំពូល ទូរស័ព្ទជំនាន់ថ្មី iPhone 6S ទាំងពីរត្រូវបាន គេចាប់ផ្ដើមរុញបញ្ចូល សង្វាក់ផលិតកម្មហើយ។ ឈីបអង្គប្រតិបត្តិ A9 processor កំពុងផលិតដោយ ក្រុមហ៊ុនផ្គត់ផ្គង់ឈីប ចំនួនពីររបស់ Apple គឺក្រុមហ៊ុន Samsung និង TSMC ហើយអង្គប្រតិបត្តិថ្មី ត្រូវគេរំពឹងថា នឹងរឹតតែមានសមត្ថភាពជួយដល់ល្បឿន ដំណើរការ ព្រមទាំងសមត្ថភាព ក្រាហ្វិកប្រសើរជាងម៉ូ ដែលបច្ចុប្បន្នថែមទៀត។

ចំណែកការរចនា រូបរាងគឺមានទម្រង់ដូច ទៅនឹងឈីបជំនាន់ បច្ចុប្បន្ន Apple A8 ដដែល។ iPhone 6S មានពាក្យចចាមអារ៉ាមថា នឹងភ្ជាប់អេក្រង់ទំហំ ៤,៧អ៊ីញ កម្រិត Full HD (1920×1080)px ខណៈ ដែល iPhone 6S Plus នឹងមានកម្រិតអេក្រង់ ច្បាស់ជាងគឺ Quad HD ជាមួយ resolution (2560×1440)px។ ទូរស័ព្ទទាំងពីរ ម៉ូដែលនឹងមានទំហំ RAM ធំជាង iPhone មុនៗ ហើយក៏នឹងភ្ជាប់មុខងារ ស្កេនក្រយៅដៃ Fingerprint Sensor ដដែល ប៉ុន្តែត្រូវបានកែលំអ ឱ្យដំណើរការរឹតតែ ប្រសើរជាងនៅលើ iPhone 6 និង iPhone 6 Plus ទៅទៀត។

Apple ក៏នឹងធ្វើបច្ចុប្បន្នភាព ទៅលើកាមេរ៉ា iPhone 6S ផងដែរ ដែលកាមេរ៉ាមុខ ប្រភេទ FaceTime មានកម្រិត Full HD ហើយកាមេរ៉ាក្រោយ ទំហំធំជាងមុនគឺ 12MP ដែលអាចថតវីដេអូ កម្រិត 4K ថតបានច្បាស់ក្នុង ទីខ្សោយពន្លឺ។ ក្រុមហ៊ុន Apple ត្រូវគេរំពឹងថា នឹងប្រកាសចេញ iPhone ជំនាន់ថ្មីទាំងពីរម៉ូ ដែលនៅអំឡុង ខែកញ្ញាខាងមុខ ស្របជាមួយប្រព័ន្ធ ប្រតិបត្តិការ iOS 9 ចេញជំនាន់ផ្លូវការឱ្យ ប្រើបានតែម្ដង៕

ដកស្រង់ពី៖ thebnews