Social Network

តារាជើសចាស់អាមេរិកម្នាក់ ប្រឈមបាត់បង់ជីវិតក្រោយគ្រោះថ្នាក់ចរាចរណ៍ឆេះរថយន្ដ

 

តារាសម្ដែជើងចាស់សញ្ជាតិអាមេរិក Anne Heche ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី ៥ ខែសីហា។

ថ្មីៗនេះសារព័ត៌មានបរទេស បានរាយការណ៍ថា តារាសម្តែង Anne Heche ស្ថិតក្នុងស្ថានភាពសន្លប់ អស់រយៈពេលជាយូរ ជាមួយនឹងស្ថានភាពសុខភាពធ្ងន់ធ្ងរ។ មនុស្សជំនិតរបស់ Anne Heche បាននិយាយថា អ្នកស្រីបានតស៊ូខ្លាំងណាស់ដើម្បីមានជីវិតរស់នៅ។ មនុស្សជំនិត Anne Heche បាននិយាយថា "ភ្លាមៗបន្ទាប់ពីឧបទ្ទវហេតុនេះ នាងសន្លប់ក្នុងសន្លប់អស់ រយៈពេលជាយូរ។

តារាស្រីរូបនេះបានរងរបួសសួតធ្ងន់ធ្ងរ ត្រូវការបំពង់ខ្យល់ជំនួយការដកដង្ហើម លើសពីនេះ Anne Heche បានរងរបួសរលាក និងត្រូវការការវះកាត់" ។ Anne Heche ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ ធ្ងន់ធ្ងរ។ យោងតាម សារព័ត៌មាន TMZ បានឱ្យដឹង ថានៅវេលាថ្ងៃត្រង់ថ្ងៃទី ៥ ខែសីហា ខណៈពេលកំពុងធ្វើដំណើរតាមផ្លូវ មួយនៅជាយក្រុង Los Angeles សហរដ្ឋអាមេរិក រថយន្តរបស់តារាស្រីរូបនេះបានបាត់បង់ការ គ្រប់គ្រងហើយបានធ្លាក់ចូលទៅក្នុងយានដ្ឋាននៃអគារផ្ទះល្វែង។

ក្រោយពីបើករថយន្ត បញ្ច្រាសផ្លូវក៏បន្តទៅបុកផ្ទះមួយខ្នងទៀត បណ្តាលឱ្យឆេះរថយន្ត។ មនុស្សនៅក្នុងហេតុការបានព្យាយាមទាញតារាស្រីចេញ ហើយបើយោងតាមរូបភាពមួយចំនួន ដែលបានផ្តល់ឱ្យពីកន្លែងកើតហេតុនៃឧប្បត្តិហេតុតារា រូបនេះត្រូវបានក្រុមគ្រូពេទ្យដឹកនៅលើរទេះរុមានសភាពរបួសធ្ងន់ធ្ងរជាច្រើនកន្លែង។ នាយកដ្ឋានប៉ូលីស Los Angeles កំពុងស៊ើបអង្កេតមូលហេតុ គ្រោះថ្នាក់នេះ ដោយប៉ូលិសសង្ស័យតារាស្រីរូបនេះបានប្រើគ្រឿងស្រវឹងពេលកំពុងបើកបរ៕

ដកស្រង់ពី៖ Sabay