Social Network

​Samsung កំពុង​​ផលិត​ស្មាតហ្វូន​ថ្មី​មិន​ប្រើ​ Android ដើម្បី​​​វាយលុក​ទីផ្សារ​បី​ប្រទេស​​គឺ ឥណ្ឌា នេប៉ាល និង​បង់ក្លាដេស

បើអត់ Samsung ដែលជាអតិថិជន ធំរើសយក Android តើ Google នឹងទៅជាយ៉ាងណា? ក្រុមហ៊ុន Samsung ពេលនេះកំពុងអភិវឌ្ឍ និងផលិតស្មាតហ្វូន ស៊េរីថ្មីដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការមិនមែន Android របស់ Google នោះទេ គឺប្រព័ន្ធប្រតិបត្តិការ Tizen របស់ខ្លួនផ្ទាល់។

តើថ្ងៃខាងមុខ Samsung អាចចោល Android ទាំងស្រុងទេ? យ៉ាងណាមាន តែរង់ចាំមើល ទាំងអស់គ្នា។ របាយការណ៍ពី សារព័ត៌មាន គួរឱ្យទុកចិត្ត Sammobile ឱ្យដឹងមកថា Samsung នឹងបន្តវាយលុកទីផ្សារ ស្មាតហ្វូនជាមួយ ស្មាតហ្វូនប្រើ OS ថ្មីមិនមែន Android តែគឺ Tizen OS ម៉ូដែល Samsung Z3 នៅលើបណ្ដា ប្រទេសចំនួនបីគឺ ឥណ្ឌា នេប៉ាល និងបង់ក្លាដេស នៅអំឡុងកិច្ចប្រជុំកំពូលនៃអ្នក អភិវឌ្ឍសូហ្វវែរ Tizen Developer Summit ចុងខែកក្កដានេះ។

យោងតាមរបាយការណ៍ នេះឱ្យដឹងថា ក្រុមហ៊ុន Samsung មានគម្រោងបញ្ចេញ ស្មាតហ្វូនដំណើរការ Tizen OS នៅលើទីផ្សារប្រទេស ចំនួនបីរួមមាន ប្រទេសឥណ្ឌា នេប៉ាល់ និងបង់ក្លាដេស។ ព័ត៌មានកន្លង ទៅបានលើក ឡើងថាស្មាតហ្វូន Samsung Z3 នឹងត្រូវប្រកាស ចេញនៅក្នុងកិច្ចប្រជុំ អ្នកអភិវឌ្ឍ Tizen គឺ Tizen Developer Summit ដែលធ្វើឡើង នៅចុងខែកក្កដា នេះហើយ។

ស្មាតហ្វូន Z3 ថ្មីនេះ នឹងត្រូវបានកែលំអ លើលក្ខណសម្បត្តិ បន្ថែមទៀតពីលើ Samsung Z1 ពោលគឺមានអេក្រង់ ៥អ៊ីញ HD display ជាមួយ resolution (1280×720)px។ ស្មាតហ្វូនប្រើ Tizen OS របស់ Samsung នេះ ត្រូវគេរំពឹងថា នឹងបំពាក់អង្គប្រតិបត្តិ quad-core Spreadtrum SC7730S ល្បឿន 1.3GHz, RAM 1.5GB និងមានអង្គ ចងចាំទំហំ 8GB (អាចបន្ថែម microSD)។

Samsung Z3 នឹងដំណើរការដោយ Tizen OS ជំនាន់ថ្មី មានកម្រិតថាមពលថ្ម 2600mAh អាចប្រើស៊ីមបានពីរ៕

ដកស្រង់ពី៖ thebnews