Social Network

«LG Bello II» កាមេរ៉ា​មុខ​5​មេ​ហ្គា​ភិ​ច​ស៊ែ​ល

ក្រុមហ៊ុន LG បានប្រកាសពី ផលិតផលរបស់ខ្លួន គឺស្មាតហ្វូន «LG Bello II» ដែលមានកាមេរ៉ា មុខដល់ទៅ៥ មេហ្គាភិចស៊ែល ។

វាគឺជា ស្មាតហ្វូនស្ថិត ក្នុងជួរកណ្តាល នៃស្មាតហ្វូន LG Bello ហើយវានឹងត្រូវដាក់ លក់នៅអាមេរិកឡាទីន និងប្រទេសឥណ្ឌា នៅក្នុងសប្តាហ៍នេះ បន្ទាប់ពីដាក់លក់ ក្នុងតំបន់អឺរ៉ុប ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ។ ក្រុមហ៊ុន LG មិនបានបញ្ជាក់ពី តម្លៃរបស់វាទេ ។ «LG Bello II» មានទំហំ៥អីុញ កម្រិតភ្លឺច្បាស់ FWVGA ៨៥៤ គុណនឹង ៤៨០ ភិចស៊ែល ។ RAM ១ជីហ្គាបៃ ។

Processor Quad-Core ល្បឿន ១.៣ ជីហ្គាហឺត និងមានថាមពល ថ្មប្រើប្រាស់២៥៤០មីលី្លអំពែ ។ ស្មាតហ្វូនស៊េរីថ្មី នេះមានកាមេរ៉ាមុខ ៥មេហ្គាភិចស៊ែល កាមេរ៉ាក្រោយ៨មេហ្គាភិចស៊ែល ព្រមទាំងមានទម្ងន់១៥៥ក្រាម ។ វាដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android ៥.១.១ Lollipop ៕

ដកស្រង់ពី៖ កោះសន្ដិភាព