Social Network

វេទិកា និងពិព័រណ៍ប្រចាំឆ្នាំស្ដីពីជំនួយ និងឱកាសវិនិយោគក្នុងវិស័យកសិកម្ម ត្រៀមស្វាគមន៍អ្នកស្រឡាញ់បទពិសោធការងារទាំងឡាយ

សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា សាខាភ្នំពេញ បានចាប់ដៃគូសហការជាមួយធនាគារអភិវឌ្ឈន៍ជនបទ និងកសិកម្ម (ARDB Bank)

រួមជាមួយនឹងផ្ដល់ជាទីតាំងពី Factory Phnom Penh និង Urban Village និងការសហការឧបត្ថម្ភពីបណ្តាក្រុមហ៊ុនឯកជនផ្សេងៗ ការគាំទ្រពីស្ថាប័នរដ្ធ អង្គការ និងសមាគមនានាក្នុងវិស័យកសិកម្ម បានចូលរួមក្នុងការរៀបចំ វេទិកា និងពិព័រណ៍ប្រចាំឆ្នាំ ស្ដីពី ជំនួយ និងឱកាសវិនិយោគក្នុងវិស័យកសិកម្មឡើង ដែលនឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៦:០០ល្ងាចនៅ Factory Phnom Penh ចាក់អង្រែក្រោម។

ក្នុងវេទិកានេះអ្នកចូលរួមនឹងទទួលបាននូវព័ត៌មានពាក់ព័ន្ធនឹងការអភិវឌ្ឃន៍ក្នុងវិស័យកសិកម្ម និងអាហារកែច្នៃនៅប្រទេសកម្ពុជា ជាពិសេសនឹងបានដឺងពីកញ្ចប់ទុន ការវិនិយោគ រួមទាំងគម្រោងជំនួយជាបច្ចេកទេស ក៏ដូចជាទឹកប្រាក់ជំនួយជាង១៨០លានដុល្លារ ក្នុងវិស័យកសិកម្មលើកម្រោងផ្សេងៗគ្នា ពីបណ្តាអង្គការក្រៅរដ្ខាភិបាល ធនាគារ ម្ចាស់ជំនួយ និងអ្នកវិនិយោគជាច្រើនទៀត។ បន្ថែមពីនេះ អ្នកចូលរួមនឹងទទួលបានការបំពាក់បំប៉ន ពីការត្រៀមខ្លួន និងយុទ្ធសាស្រ្តក្នុងការស្នើសុំជំនួយផ្សេងៗអោយបានជោគជ័យតាមរយៈការចែករំលែកបទពិសោជន៍ជាក់ស្តែងរបស់វាគ្មិន។

មិនតែប៉ុណ្ណោះ ក្រៅពីវេទិការដ៏មានសារប្រយោជន៍មួយនេះ លោកអ្នកនឹងរីករាយជាមួយការតាំងបង្ហាញស្តង់ពិពណ៌ជាច្រើនដែលក្នុងនោះ មានទាំងការបញ្ចុះតំលៃ និងសកម្មភាពសប្បាយៗជាច្រើនទៀត! អ្វីដែលកាន់តែពិសេសនោះគឺ សម្រាប់ការកក់សំបុត្រចូលរួមក្នុងវេទិកាមុនថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃចំនួន ៥០% ដូច្នេះសំបុត្រចូលរួមនៅសល់តម្លៃត្រឹមតែ ១៥ដុល្លារប៉ុណ្ណោះ។សូមបញ្ចាក់ផងដែរថា សម្រាប់កម្មវិធីពិព័រណ៍វិញលោកអ្នកអាចចូលរួមបានដោយសេរី។

ដកស្រង់ពី៖Sabay