Social Network

លេច​ចេញ​ច្បាស់​ក្រឡែត​នូវ​​រូប​រាង​របស់ ​​Galaxy Note 5 និង​ S6 Edge Plus

កាន់តែច្បាស់ មែនទែនហើយ នូវរូបរាងស្មាតហ្វូន ជំនាន់ថ្មីរបស់ Samsung ដែលគេគ្រោងនឹង ធ្វើការប្រកាស នាថ្ងៃទី១៣ ខែសីហាខាងមុខនេះ។

រូបភាពមួយ សន្លឹកដែលបានបង្ហោះ នៅលើបណ្ដាញ សង្គម Twitter ត្រូវបានគេ ប៉ាន់ស្មានថា នោះជារូបភាព ដែលបង្ហាញអំពីរូបរាង របស់ Galaxy Note 5 និង S6 Edge Plus។ បើតាមរយៈ រូបភាពគេ ឃើញថា Galaxy Note 5 ដែលស្ថិតនៅ ខាងឆ្វេងមានការ រចនាម៉ូដយ៉ាង ស្រស់ស្អាត ខុសប្លែកពី Galaxy Note 4។

ចំណែកឯ Galaxy S6 Edge Plus មានរូបរាង មិនខុសពី Galaxy S6 Edge ប៉ុន្មាននោះទេ។ ប្រភពពី Twitter ក៏បានបង្ហើបពី សមត្ថភាពរបស់ ស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung គឺ នឹងមានបំពាក់អេក្រង់ទំហំ ៥,៦៦អ៊ីញ និង Resolution 2560×1440 ព្រមទាំងមាន RAM ទំហំ 4GB ធំជាងមុន។

ជាមួយគ្នានេះ វាក៏មានបំពាក់ កាមេរ៉ាក្រោយ ១៦មេហ្គាភិកស្សែល និង កាមេរ៉ាមុខ ៥មេហ្គាភិកស្សែល ចំណែកឯអង្គចងចាំ (Memory) វិញគឺមិនអាចធ្វើការបន្ថែមបានដដែល។ ទោះជាយ៉ាងណាក៏ដោយ គេនៅមិនអាច សន្និដ្ឋានបានទេថា នេះគឺជារូបរាង ពិតប្រាកដរបស់ Galaxy Note 5 និង S6 Edge Plus ឬយ៉ាងណានោះ។

ដូចនេះមាន តែចាំតាមដាន ទាំងអស់គ្នាពី ការប្រកាសរបស់ Samsung ដែលនឹងធ្វើឡើងក្នុង ពេលឆាប់ៗខាងមុខនេះ៕

ដកស្រង់ពី៖ sabay