Social Network

ទិញ​មួយ​បាន​ដល់​ទៅ​ពីរ បាន​​​ទាំង​ Apple Watch និង​នាឡិកា​ស្វីស

កាលពីថ្ងៃ ច័ន្ទកន្លងទៅនេះ ក្រុមហ៊ុនផលិតនាឡិកា Nico Gerard របស់សហរដ្ឋអាមេរិក បានបង្ហាញនាឡិកាថ្មី របស់ស្វីសប្រភេទថ្មីមួយ ត្រូវបានរចនាឡើង អាចភ្ជាប់ខ្សែពិសេស បំពាក់ជាមួយនឹងនាឡិកា Apple Watch ៣៨ ម.ម បាន។

នាឡិកាដែលមាន ក្បាលពីរនោះមាន ឈ្មោះថា Skyview Pinnacle។ នាយកក្រុមហ៊ុន Nico Gerard បានប្រាប់សារព័ត៌មាន NBC ថា ការរចនានាឡិកា នេះគឺដើម្បីបំពេញ តម្រូវការសម្រាប់ អតិថិជនណាដែលស្រឡាញ់ទាំងនាឡិកា ប្រភេទធម្មតា និង ប្រភេទនាឡិកា Smartwatch។ មិនត្រឹមតែប៉ុណ្ណោះ ការរចនានេះក៏ជួយការពារ ភាពសម្ងាត់ដូចជា ការមើលសារពេល កំពុងធ្វើសន្និសីទជាដើម។

លោកបន្ថែមទៀតថា អេក្រង់កញ្ចក់ គ្រីស្តាល់ត្បូងកណ្ដៀង ដែលបំពាក់នៅលើ Apple Watch គឺត្រូវបានរចនាឡើង ដើម្បីការពារពីការ ឆ្កូតនៅពេលប្រើ Keyboard និងប៉ះនឹងអ្វីមួយ។ Skyview Pinnacle បានភ្ជាប់មកជាមួយនឹងមុខងារ Automatic Mechanical Movement NG2824A ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន នាឡិកាស្វីស។ Skyview Pinnacle មានបីម៉ូ ដែលគឺម៉ូដែល ពណ៌ខ្មៅមានតម្លៃ៩ ៣០០ដុល្លារ ពណ៌ខៀវមានតម្លៃ ៩ ៥០០ ដុល្លារ និងម៉ូដែលបំពាក់ ដោយមាស ១៨ ការ៉ាត់មានតម្លៃ ១១២ ០០០ ដុល្លារ។

គ្រប់ម៉ូដែល ទាំងបីនេះត្រូវ បានបញ្ជាក់ការធានា ពីក្រុមហ៊ុននាឡិកាស្វីស ពីការធន់នឹងជម្រៅទឹក ដល់ទៅ ១០០ ម៉ែត្រ។ បច្ចុប្បន្ននាឡិកា នេះគឺអាចកុម្ម៉ង់ទិញ ទុកមុនបានក្នុងតម្លៃ ២០០ ដុល្លារអាមេរិក៕

ដកស្រង់ពី៖ sabay