Social Network

ព្រះអើយ តារាថៃ Jean រអិលជើងបោកក្បាលបញ្ជូនសង្រ្គោះភ្លាមៗ អំឡុងពេលថតរឿងថ្មី

ថ្មីៗនេះមហាជនថៃមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងអំពី តារាថៃរូបស្រស់ Jean Gaewalin Sriwanna បានរងរបួសពេលកំពុងថតរឿង "Bulan Mantra" នៅទឹកជ្រោះ Chan Ta Than ហេតុការណ៍នេះបានធ្វើឲ្យតារាស្រីរូបនេះដួលសន្លប់ ហើយត្រូវបានគេបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់។

Jean Gaewalin Sriwanna បានរអិលជើងដួលបោកក្បាល ខណៈកំពុងថតរឿង Bulan Mantra ដែលនាងដើរតួជាតួឯកស្រីក្នុងរឿង។ តារាស្រីរូបនេះបានរងរបួសពេលថតឈុតចាប់ពង្រត់នៅទឹកធ្លាក់ Chan Ta Than ខេត្តឈុនបុរី ហើយតារាស្រីរូបបង្ហាញអាការៈឈឺស្រែកយំខ្លាំងៗបន្ទាប់ពីកើតហេតុរួចក៏ដួលសន្លប់។ នៅក្នុងហេតុការណ៍នេះគេបានរកឃើញថា Jean មានឈាមចេញពីក្បាល និងបាននាំនាងទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ។

បើតាមវេជ្ជបណ្ឌិតបាននិយាយថា Jean មិនរងរបួសធ្ងន់ធ្ងរទេ ប៉ុន្តែត្រូវសម្រាក និងបន្តតាមដានស្ថានភាពរហូតគ្រប់២៤ម៉ោង៕

ដកស្រង់ពី៖ Sabay