Social Network

ក្រុមហ៊ុន Smart Axiata សហការជាមួយក្រុមហ៊ុនគ្រប់គ្រងយានជំនិះលំដាប់ពិភពលោក Cartrack ផ្តល់សេវាគ្រប់គ្រងយានជំនិះថ្នាក់លំដាប់តំបូងបំផុតនៅកម្ពុជា

ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា កំពុងសហការជាមួយក្រុមហ៊ុន Cartrack ដែលជាក្រុមហ៊ុនផ្តល់នូវប្រព័ន្ធគ្រប់គ្រងយានជំនិះឈានមុខគេនៅលើពិភពលោក ដើម្បីនាំយកប្រព័ន្ធគ្រប់គ្រងយានជំនិះ “ថ្នាក់លំដាប់តំបូងបំផុត” នៃសេវាគ្រប់គ្រងយានជំនិះនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុន Cartrack ដែលជាភ្លែតហ្វមផ្តល់សេវាកម្មសូហ្វវែរចល័តឈានមុខគេលើពិភពលោក ផ្តល់ជូននូវដំណោះស្រាយវិភាគទិន្នន័យភ្លាមៗ សម្រាប់ប្រព័ន្ទដឹកជញ្ជូនឆ្លាតវៃដល់អតិថិជនជាង ១,៦លាននាក់ និងដៃគូអាជីវកម្ម ៩៣ ០០០ នៅ ២៣ប្រទេសទូទាំងពិភពលោក។

ប្រព័ន្ធគ្រប់គ្រងយានជំនិះរវាងក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Cartrack (ស្ថិតក្រោមឈ្មោះពាណិជ្ជកម្ម “Smart Fleet Management”) នឹងមានវត្តមានជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការរបស់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ ដែលត្រូវការដំណោះស្រាយលើប្រព័ន្ធគ្រប់គ្រងយានជំនិះ ដើម្បីបង្កើនប្រសិទ្ធភាពការចំណាយលើប្រតិបត្តិការ និងការគ្រប់គ្រងយានជំនិះរបស់ខ្លួន។

សេវាកម្មប្រព័ន្ធគ្រប់គ្រងយានជំនិះដែលមានភាពច្នៃប្រឌិតទាំងនេះ មានតម្លៃសមរម្យ ដែលអតិថិជនជាម្ចាស់អាជីវកម្មគ្រប់ប្រភេទអាចទទួលបាននូវទិន្នន័យផ្សេងៗលើប្រព័ន្ធគ្រប់គ្រងយានជំនិះ ដែលជាជំនួយដល់ការធ្វើការសម្រេចចិត្តផ្សេងៗ។ លក្ខណៈពិសេសរបស់ប្រព័ន្ធគ្រប់គ្រងយានជំនិះនេះរួមមាន ការពិិនិត្យតាមដានលើយានជំនិះយ៉ាងទូលំទូលាយនិងតាមពេលវេលាជាក់ស្តែង រួមទាំងព័ត៌មានស៊ីជម្រៅលើប្រតិបត្តិការយានជំនិះ អាចសិក្សាពីអាកប្បកិរិយារបស់អ្នកបើកបរ បូករួមការបណ្តុះបណ្តាលអំពីសេវាកម្មពីអ្នកឯកទេស និងការគាំទ្រយ៉ាងពេញលេញក្រោយពេលលក់ ដោយផ្ដល់របាយការណ៍យ៉ាងលម្អិត តាមរយ:ផ្ទាំងពត៌មានដែលមានភាពច្បាស់លាស់ និងងាយស្រួលយល់។

ប្រព័ន្ធគ្រប់គ្រងយានជំនិះនេះអាចឱ្យម្ចាស់យានជំនិះ ធ្វើការគ្រប់គ្រងពេញលេញទៅលើយានជំនិះរបស់ខ្លួន ជាមួយនឹងការរៀបចំផែនការដឹកជញ្ជូនឆ្លាតវៃ ការពិនិត្យតាមដានទាំងអ្នកបើកបរ ទាំងយានជំនិះ (រួមទាំងការតាមដានតាមពេលវេលាជាក់ស្តែង) របាយការណ៍អំពីចម្ងាយបើកបរ ការជូនដំណឹងអំពីការបើកបរលើសល្បឿន របាយការណ៍ចតរថយន្ត របាយការណ៍ឧបករណ៍សិនស័រ (Sensor) លើប្រេងឥន្ធនៈ ការផ្តល់សញ្ញាលើសីតុណ្ហភាពរថយន្ត និងមុខងារឆ្លាតវៃជាច្រើនទៀត។ របាយការណ៍នឹងបញ្ជូនទៅម្ចាស់អាជីវកម្មតាមរយៈ ការផ្ញើសារដោយផ្ទាល់ភ្លាមៗតាម កម្មវិធីទូរស័ព្ទ (អ៊ែប) និង វេបផតថល (web portal) ។

នេះជាលើកទីមួយហើយដែលប្រព័ន្ធដំណោះស្រាយដ៏ទូលំទូលាយបែបនេះត្រូវបានផ្តល់ជូនដល់ក្រុមហ៊ុនអាជីវកម្មគ្រប់ទំហំក្នុងប្រទេសកម្ពុជា ហើយនឹងជួយគ្រប់គ្រងការចំណាយរបស់ពួកគេ បង្កើនផលិតភាព និងអនុញ្ញាតឱ្យម្ចាស់អជីវកម្មទទួលបានសេវាកម្មគ្រប់គ្រងយានជំនិះដែលមានគុណភាពកាន់តែប្រសើរនៅក្នុងទីផ្សារកម្ពុជា។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ “ក្នុងនាមជាក្រុមហ៊ុននាំមុខគេខាងផ្នែកឌីជីថលនៅកម្ពុជា យើងសូមស្វាគមន៍បច្ចេកវិទ្យា AI ដ៏គួរឱ្យចាប់អារម្មណ៍ និងមានស្តង់ដារលក្ខណៈពិភពលោកដែលក្រុមហ៊ុន Cartrack ផ្តល់ជូនដល់អតិថិជនដែលជាក្រុមហ៊ុនអាជីវកម្មទាំងអស់របស់យើង។

យើងមានទំនុកចិត្តថា តាមរយៈការផ្តល់សេវាប្រព័ន្ធគ្រប់គ្រងយានជំនិះរបស់ក្រុមហ៊ុន Cartrack ជូនដល់ក្រុមហ៊ុនអាជីវកម្មនៅទូទាំង ២៥ខេត្តក្រុង យើងនឹងផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនទាំងអស់អាចពង្រីកអាជីវកម្មរបស់ពួកគេ លើកកម្ពស់ប្រសិទ្ធភាពប្រើប្រាស់យានជំនិះ កាត់បន្ថយភាពគ្មានប្រសិទ្ធភាព និងធ្វើឱ្យប្រាក់ចំណេញកាន់តែកើនឡើង»។

Smart Fleet Management នឹងមានផ្ទាំងរបាយការណ៍លើការគ្រប់គ្រងដែលងាយស្រួលយល់ផ្ដល់ជូនម្ចាសស់យានយន្ត។ តម្លៃនៃប្រព័ន្ធគ្រប់គ្រងយានជំនិះ មានច្រើនជម្រើស ដែលបំពេញតាមតម្រូវការរបស់អាជីវកម្មខ្នាតតូច មធ្យម និងខ្នាតធំ។ លោក Zak Calisto ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Cartrack បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន Cartrack កំណត់ទិន្នន័យដែលប្រមូលបានពីឧបករណ៍ IoT ទំនើបរបស់ក្រុមហ៊ុន ដោយប្រើប្រព័ន្ធសិក្សាដោយម៉ាស៊ីន Machine learning និងការវិភាគទិន្នន័យ ដើម្បីផ្តល់ជូនអតិថិជននូវព័ត៌មានស៊ីជម្រៅជាជំនួយដល់ការចាត់វិធានការបានប្រកបដោយភាពវៃឆ្លាត និងជួយលើកកម្ពស់ដល់ការប្រតិបត្តិការផ្ទាល់កន្លែង និងទទួលបានលទ្ធផលល្អដល់អាជីវកម្ម។

យើងមានក្តីរំភើបរីករាយក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Smart Axiata ដើម្បីគាំទ្រដល់ម្ចាស់អាជីវកម្មក្នុងស្រុករបស់កម្ពុជាដែលជាផ្នែកសំខាន់ក្នុងការជួយជំរុញសេដ្ឋកិច្ចជាតិ»។ ដំណោះស្រាយថ្មីនេះគឺជាផ្នែកមួយនៃការជំរុញរបស់ក្រុមហ៊ុន Smart Axiata ដើម្បីលើកទឹកចិត្តដល់ការទទួលយកដំណោះស្រាយបែបឌីជីថលសម្រាប់អាជីវកម្មទាំងអស់នៅទូទាំងប្រទេស។

Smart Fleet Management ត្រូវបានរំពឹងថា នឹងមានតម្រូវការខ្ពស់ពីសំណាក់សហគ្រាសខ្នាតតូច មធ្យម និងខ្នាតធំនៅព្រះរាជាណាចក្រកម្ពុជា ខណៈដែលក្រុមហ៊ុនទាំងនោះសម្លឹងឆ្ពោះទៅរកការបង្កើនប្រសិទ្ធភាពលើប្រតិបត្តិការ និងកាត់បន្ថយការចំណាយរបស់អាជីវកម្ម។ ក្រៅពីអត្ថប្រយោជន៍នៃមុខងារសំខាន់ៗដែលផ្តល់ជូនដោយក្រុមហ៊ុន Cartrack ក្រុមហ៊ុន Smart Axiata ក៏ផ្តល់ជម្រើសជាកញ្ចប់ផលិតផលជាច្រើនប្រភេទ និងគម្រោងទូទាត់ដែលមានភាពបត់បែនដោយផ្អែកលើតម្រូវការរបស់អតិថិជន។ Smart Fleet Management នឹងចាប់ផ្ដើមផ្តល់សេវាចាប់ពីខែតុលា ឆ្នាំ២០២២ តទៅ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងតាមរយៈអ៊ីមែល This email address is being protected from spambots. You need JavaScript enabled to view it. អំពីក្រុមហ៊ុន Smart ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។ ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។

នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក! អំពីក្រុមហ៊ុន Cartrack ក្រុមហ៊ុន Cartrack គឺជាក្រុមហ៊ុនផ្តល់សេវាឈានមុខគេលើពិភពលោកខាងផ្នែកសូហ្វវែរចល័ត និងប្រតិបត្តិការឆ្លាតវៃដែលមានមូលដ្ឋានលើខ្លោដ (IoT SaaS cloud) ដែលបង្កើនគុណតម្លៃនៃការដឹកជញ្ជូន ការប្រតិបត្តិការ និងទិន្នន័យនៃលំហូរការងារតាមរយៈការផ្តល់ជូននូវការវិភាគទិន្នន័យក្នុងពេលជាក់ស្តែងដ៏ឆ្លាតវៃដល់យានយន្ត និង បានតភ្ជាប់ឧបករណ៍ជាង ១.៦០០.០០០គ្រឿង។

ក្រុមហ៊ុន Cartrack ជួយអតិថិជនជាសហគ្រាសរាប់ពាន់នាក់ក្នុងការផ្លាស់ប្តូរការប្រតិបត្តិការនៅនឹងកន្លែងរបស់ពួកគេអោយទៅជាការប្រតិបត្តការតាមបែបឌីជីថល។ ភ្លែតហ្វម Cartrack SaaS ផ្តល់ជូនអតិថិជននូវព័ត៌មានស៊ីជម្រៅ និងការវិភាគទិន្នន័យផ្សេងៗគ្នា ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្ម និងកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួន បង្កើនប្រសិទ្ធភាព កាត់បន្ថយការចំណាយ លើកកម្ពស់សុវត្ថិភាព តាមដានផលប៉ះពាល់ដល់បរិស្ថាន ជួយដល់ការអនុលោមតាមច្បាប់ និងគ្រប់គ្រងហានិភ័យ។

ក្រុមហ៊ុន Cartrack គឺជាអាជីវកម្មចម្រុះពេញលេញ (fully vertically integrated business) ដែលមានអាជីវកម្មជាច្រើនដូចជា ការរចនានិងការផលិតឧបករណ៍ IoT បច្ចេកវិទ្យា GPS 2.0 ឈានមុខគេ។ ក្រុមការងារដែលមានបទពិសោធរបស់ក្រុមហ៊ុនមានភាពរហ័សរហួន ហើយប្រតិបត្តិការក្នុងក្រុមហ៊ុនអនុញ្ញាតឱ្យពួកគេនាំយកនូវគំនិតច្នៃប្រឌិត និងការផ្តួចផ្តើមគំនិតថ្មីៗជាបន្តបន្ទាប់ទៅកាន់ទីផ្សារ។ តាមរយៈការគ្រប់គ្រងប្រតិបត្តិការទាំងមូលរបស់ខ្លួន ក្រុមហ៊ុន Cartrack អាចធានាបាននូវកម្រិតដ៏ខ្ពស់ នៃសេវាកម្មអតិថិជន និងគុណភាពនៅគ្រប់ទិដ្ឋភាពទាំងអស់នៃដំណោះស្រាយរបស់ក្រុមហ៊ុន។

ដូច្នេះហើយបានជាក្រុមហ៊ុន Cartrack អាចធានាបាននូវភាពត្រឹមត្រូវ និងភាពជឿជាក់នៃទិន្នន័យ IoT របស់ខ្លួន ដែលជាគន្លឹះក្នុងការផ្តល់ឱ្យអតិថិជននូវព័ត៌មានស៊ីជម្រៅដែលអាចចាត់វិធានការបានសំខាន់ៗដែលពួកគេត្រូវការដើម្បីដំណើរការ និងលើកកម្ពស់អាជីវកម្មរបស់ពួកគេ។ ក្រុមហ៊ុន Cartrack ផ្តោតលើភាពជាដៃគូជាមួយអតិថិជន និងគាំទ្រពួកគេតាមរយៈដំណាក់កាលនីមួយៗនៃដំណើរការឌីជីថលនីយកម្មរបស់ខ្លួន។

ដោយផ្តល់ជូនការបណ្តុះបណ្តាលអំពីភ្លែតហ្វមឥតគិតថ្លៃ និងមានអ្នកផ្តល់ជំនួយក្នុងស្រុកនៅក្នុងទីផ្សារ ក្រុមហ៊ុន Cartrack អាចធានាបាននូវការអនុវត្តប្រកបដោយជោគជ័យនៃការផ្ដល់សេវាកម្មជាដំណោះស្រាយរបស់ក្រុមហ៊ុនទៅកាន់ក្រុមហ៊ុនអាជីវកម្ម ស្របពេលដែលជួយអតិថិជនឱ្យក្លាយជាដៃក្រុមហ៊ុនកាន់តែមានភាពប្រកួតប្រជែង និងក្លាយជាអ្នកនាំមុខគេនៅក្នុងឧស្សាហកម្មរបស់ពួកគេ៕

ដកស្រង់ពី៖Sabay