Social Network

BTS បង្កើតប្រវត្តិសាស្ត្រថ្មី នាមជាបេក្ខភាពដណ្ដើមពានសំខាន់លើរបស់ Grammy ឆ្នាំ ២០២៣

The Recording Academy បានប្រកាសបេក្ខភាពដែលមានមុខដណ្ដើមពាន 2023 GRAMMY Awards ហើយ ដោយក្នុងនោះក៏មាន BTS ដែរ។

 

ឆ្នាំនេះ BTS ត្រូវបានប្រកាសថា ជាបេក្ខភាពជាមួយនឹង Coldplay សម្រាប់ពាន់រង្វាន់ "Best Pop Duo/Group Performance” តាមរយៈបទ "My Universe”។ ជាមួយគ្នានោះ អ្នកដែលឡើងជាបេក្ខភាពប្រកួតជាមួយនឹង BTS និង Coldplay រួមមាន៖

- បទ “Don’t Shut Me Down” របស់ ABBA

- បទ "Bam Bam” របស់ Camila Cabello ជាមួយនឹង Ed Sheeran

- បទ "I Like You (A Happier Song) របស់ Post Malone និង Doja Cat”

- បទ "Unholy” របស់ Sam Smith និង Kim Petras

បន្ថែមពីលើនេះ បទ "Yet To Come” របស់ BTS ក៏មានឈ្មោះដណ្ដើមពាន "Best Music Video” ប្រកួតជាមួយនឹង បទ "Easy On Me” របស់ Adele, បទ “Woman” របស់ Doja Cat, បទ "The Heart Part 5” របស់ Kendrick Lamar, បទ "As It Was” របស់ Harry Styles និង បទ "All Too Well: The Short Film” របស់ Taylor Swift

លទ្ធផលបេក្ខភាពនេះ បានបញ្ជាក់ និងជាទីសាទរ សម្រាប់ BTS ព្រោះនេះ គឺជាបទចម្រៀងកូរ៉េទី១ ដែលឈរឈ្មោះដណ្ដើមពានក្នុងប្រវត្តិសាស្ត្រ ហើយក៏បានធ្វើឲ្យក្រុម កា្លយជាតារាកូរ៉េដំបូងគេបង្អស់ ដែលអាចធ្វើរឿងនេះបានដែរ៕
 
ដកស្រង់ពី៖ Sabay