Social Network

ធុញផ្ទាំង Wallpaper និង Notification ពេលចាក់សោ អាចបិតចោលបានលើ iOS 16.2

អ្នកប្រើ iPhone 14 ម៉ូឌែល Pro អាចមានជម្រើសបិទផ្ទាំង Wallpaper ឬបិទសារដំណឹង នៅលើផ្ទាំងមុខងារ always on display ប្រសិនបើធុញទ្រាន់ឃើញ Wallpaper ឬសារដំណឹងពេល lock screen ម្ដងៗ។

នេះបើយោងទៅតាមកំណែអាប់ឌែតសាកល្បង iOS 16.2 លើកទី៣។ ជម្រើសបិទផ្ទាំងទាំងពីរ មុខងារ always on display នឹងបន្តបង្ហាញម៉ោង ឬ widget ដែលបានកំណត់។ មុខងារនេះក៏អាចឱ្យទូរសព្ទសន្សំថ្មបន្ថែមផងដែរ។ ដើម្បីចូលទៅប្រើមុខងារនេះ បើកកម្មវិធី Settings > Display & Brightness > Always On Display បន្ទាប់មកធ្វើការកំណត់ជាការស្រេច៕

ដកស្រង់ពី៖Sabay