Social Network

ឈុតសីតាលុយភ្លើង សម្ដែងដោយក្រុមយុវជនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ពិតជាទាក់ភ្នែក

កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ ក្រោមវិញ្ញាសា ទម្រង់របាំក្បាច់បុរាណខ្មែរ បានឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ សប្ដាហ៍ទី២ហើយ។

 

ក្រុមយុវជនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ជាកូនក្រុមរបស់អ្នកគ្រូ សុទ្ធ សុម៉ាលី ដែលត្រូវបានមហាជនស្គាល់ថាជាព្រឹទ្ធាចារ្យពហុឯកទេស បានឡើងបង្ហាញសមត្ថភាពសម្ដែង រឿងរាមកេរ្តិ៍ ត្រង់ឈុតសីតាលុយភ្លើង។ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ក្រុមនេះកាន់តែធ្វើបានល្អទៅៗ ទាំងបច្ចេកទេស ក្រឡា និងក្បាច់ យ៉ាងសមសួន ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងពុះពារជាខ្លាំងវិស័យវប្បធម៌ ដែលនេះស័ក្ដិសមនឹងពាក្យស្លោករបស់កម្មវិធី “មិនត្រឹមតែជាការចូលរួមប្រកួត តែយើងទាំងអស់គ្នា ចូលរួមគាំទ្រ អភិរក្ស និងលើកស្ទួយសិល្បៈបុរាណខ្មែរ”។

ដកស្រង់ពី៖ Sabay