Social Network

គង់ ចាន់ស្រីមុំ ថ្លៃ​បណ្ណាការ​ទុកឲ្យ​​ម្ដាយ​…

“រឿងថ្លៃទឹកដោះ ហ្នឹងខ្ញុំអត់ហ៊ាន សម្រេចទេ ទុកឲ្យម៉ាក់ អ្នកអាកាត់ចុះ” នេះជាការឆ្លើយតប របស់កញ្ញា គង់ ចាន់ស្រីមុំ ទៅនឹងសំនួរ ដែលបានសួរថា តើកញ្ញាគ្រោងទារថ្លៃ បណ្ណាការប៉ុន្មានពីលោកគឺម សីហា ?


ស្រីស្អាត គង់ ចាន់ស្រីមុំ និង លោក គឹម សីហា បានស្រលាញ់គ្នា ជាច្រើនឆ្នាំមកហើយ ជាមួយគ្នានោះ  អ្នកទាំងពីរបាន ថែមទាំងបោះទុន រកស៊ីជាមួយគ្នា រាប់លានដុល្លារ ថែមទៀតផង។ គូស្នេហ៍១គូរនេះនៅ មិនទាន់បានភ្ជាប់ពាក្យ ជាមួយគ្នា នៅឡើយទេ ប៉ុន្តែ លោក គឺម សីហា ធ្លាប់បានទិញ ចិញ្ចៀនពេជ្រថ្លៃ ២ម៉ឺនដុល្លារ ជូនតារាស្រីម្នាក់នេះ រួចហើយក្នុង ថ្ងៃខួបកំណើត ប៉ុន្មានថ្ងៃមុននេះ។

កញ្ញា គង់ ចាន់ស្រី បានសរសើរគូស្នេហ៍ ដោយនាងបាន លើកឡើងថា ចាប់តាំងពីបាន ស្គាល់គ្នាមក បុរសម្នាក់នេះ បានបង្រៀនឲ្យ នាងចេះរកស៊ី ហើយទទួលបាន ជោគជ័យជាបន្តបន្ទាប់។ម្ចាស់ហាងទឹកអប់ Secret by Sreymom ម្នាក់នេះបានបង្ហើប ប្រាប់ថា ពួកគេគ្រោងរៀបការ ក្នុងពេលឆាប់ៗ ខាងមុខនេះ ប៉ុន្តែមិនទាន់ កំណត់ថ្ងៃច្បាស់លាស់ឡើយ ។ដោយឡែកចំពោះ រឿងថ្លៃបណ្ណាការវិញ ក្រៅពីចាស់ទុំ សងពិភាក្សាគ្នា ពួកនាងមិន លូកលាន់ទេ៕

 

 

 ដកស្រង់ពី៖  Sabay