Social Network

ឪពុក​ភិន សុដាលីស​ បើក​សន្និសីទ​ប្រកាស​​​តាម​វាយ ប៉ែន ចំរុង រឿង​បណ្ដើរ​កូនស្រី

ភ្នំពេញ: នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្ម មហាហង្ស បានប្រកាសធ្វើសន្និសីទ កាសែតយ៉ាងក្រហល់ នៅទីតាំងក្រុមហ៊ុន ផលិតកម្មមហាហង្ស នៅក្បែររង្វល់មូលទួលគោក។


នៅចំពោះមុខ អ្នកសារព័ត៌មាន ប្រមាណជា ១០ ស្ថាប័ន លោក អ៊ិន សុភិន បានប្រកាសប្រធានបទ សន្និសីទព័ត៌មាន ដ៏ភ្ញាក់ផ្អើលថា៖ «ថ្ងៃនេះខ្ញុំអញ្ជើញបងៗ សារព័ត៌មានមក ទាំងតក់ក្រហល់នេះ គឺខ្ញុំចង់ប្រាប់ថា ខ្ញុំនិងប្រកាសសង្គ្រាម ជាមួយតារាសម្តែង លោក ប៉ែន ចំរ៉ុង ពីពេលនេះតទៅ»។ បង្ហើបពីដំណឹង ដ៏ភ្ញាក់ផ្អើល ដែលមហាជនមិន នឹកស្មានដល់នេះ លោក អ៊ិន សុភិន ដែលកំពុងទទួលជោគជ័យលើការ ផលិតភាពយន្តនោះ បានអះអាងថា៖ «នៅយប់ម៉ិញ យប់ថ្ងៃទី ២៦ ខែសីហា នេះនៅម៉ោង ១០ ខ្ញុំបានវាយ និងទាត់លោក ប៉ែន ចំរ៉ុង បីជើងរួចហើយ ហើយថ្ងៃនេះ ខ្ញុំក៏នឹងតាមវាយ ប៉ែន ចំរុង ដល់ផ្ទះគាត់ទៀត»។

លោក អ៊ិន សុភិន បានលើកឡើងពី មូលហេតុទៀតថា លោក ប៉ែន ចំរុង បានម៉ាក់ងាយនិង ជាន់ឈ្លីកិក្តិយសគ្រួសារលោក ខណៈដែលលោកក៏ធ្លាប់បានហាម ប៉ែន ចំរុង ម្ដងជាពីរដងហើយថា មិនឲ្យតាមស្រលាញ់កូនស្រី សំព្វរបស់លោកដែលតារាសម្ដែង និងពិធីការិនី ភិន សុដាលីស នោះទេ។ លោក អ៊ិន សុភិន បញ្ជាក់ថា៖ «លោក ប៉ែន ចំរ៉ុង និងកូនស្រីខ្ញុំ ភិន សុដាលី គាត់មានទំនាក់ស្នេហាជាមួយគ្នា ហើយរឿងនេះ ខ្ញុំក៏បានហាម កូនស្រីដាច់ខាត់ មិនឲ្យទាក់ទង ប៉ែន ចំរុង ហើយចំណែក ប៉ែន ចំរុង ខ្ញុំក៏ធ្លាប់បាន ប្រាប់ហើយដែរ កុំមកទាក់ទង សុដាលីស ទៀត ហើយ ចំរុងក៏បានសន្យាថា ឈប់ទាក់ទងដែរ។

ប៉ុន្តែនៅយប់ម៉ិញ គាត់នៅជាមួយកូនស្រីខ្ញុំ ហើយគាត់ក៏ជួន កូនខ្ញុំមកទៀតនៅម៉ោង ១០ យប់»។ លោក អ៊ិន សុភិន បញ្ជាក់បន្ថែមទៀតថា៖ «ម៉ោង ១០ យប់ ខ្ញុំក៏ឃើញ ចំរុង នៅជាមួយកូនស្រី និងជូនដាលីស មកផ្ទះទៀត ក៏ផ្ទុះរឿង ខ្ញុំក៏ស្ទុះទៅដាល់ និងទាត់ ចំរុង ពីរបីជើង ហើយរឿងនេះក៏ មិនចប់ដែរ ខ្ញុំនឹងធ្វើសង្គ្រាមជាមួយ ចំរុង ដល់ទីបញ្ចប់»៕

ដកស្រង់ពី៖ Postkhmer