Social Network

ឯកឧត្តម ជា វ៉ាន់ដេត៖ កម្ពុជា​មាន​អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា ​ទាប​ជាង​ប្រទេស​ជិត​ខាង​ឆ្ងាយ

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ បាន និងកំពុងជំរុញចលនានិស្សិតឲ្យចាប់យកជំនាញបច្ចេកវិទ្យាឲ្យបានកាន់តែច្រើន ខណៈតាមការសិក្សាកម្ពុជានៅមានអ្នកជំនាញបច្ចេកវិទ្យាទាបជាងឆ្ងាយធៀបនឹងប្រទេសជិតខាងមួយរបស់កម្ពុជា។

នាពេលបច្ចុប្បន្នបច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងស្នូល និងបានដើរតួជាគន្លឹះនៅក្នុងសង្គម និងមានជាប់ពាក់ព័ន្ធ គ្រប់សកម្មភាពរបស់មនុស្សប្រចាំថ្ងៃ។ ក្នុងន័យឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាយើង នៅក្នុងទីផ្សារការងារ មានតម្រូវការអ្នកបច្ចេកវិទ្យាកាន់តែច្រើន ខណៈជាក់ស្ដែង កម្ពុជានៅធនធានបច្ចេកវិទ្យានៅមានកម្រិត។

ឯកឧត្តម ថ្លែងថា "នៅប្រទេសជិតខាងយើងមួយ គេមានអ្នកជំនាញខាងបច្ចេកវិទ្យាដល់ទៅ ១លាន ៣សែននាក់ ហើយគេកំពុងជំរុញកំណើនឲ្យដល់ ២លាននាក់។ ដោយឡែកកម្ពុជា មានអ្នកជំនាញខាងបច្ចេកវិទ្យាមិនលើសពី ២ម៉ឺននាក់ឡើយ"។ ស្ថានភាពនេះ ក្រសួងប្រៃសណីយ៍ បាន និងកំពុងលើកទឹកចិត្តឲ្យយុវជនកម្ពុជា ងាកមកចាប់អាកាសសិក្សាជំនាញដែលកំពុងមានសក្ដានុពលនេះ ស្របតាមគោលនយោបាយគោលនយោបាយសេដ្ឋកិច្ច សង្គមឌីជីថល ក៏ដូចជារាជរដ្ឋាភិបាលឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ អំឡុងការរីករាលដាលមេរោគកូវីដ១៩នៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី នៅបានរំលេចទៀតថា ការចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល មានអត្ថប្រយោជន៍ជាច្រើនក្នុង ទី១មានឱកាសការងារទាំងក្នុង និងក្រៅប្រទេស ស្របពេលក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិជាច្រើនបានករកើតច្រើនឡើងៗ។ ទី និស្សិតអាចមានឱកាសក្នុងការរៀនសូត្រទ្រឹស្តីក្នុងសាលារឿន និងការអនុវត្តន៍ជាក់ស្ដែង។

ដោយឡែកទី៣ មានឱកាសទទួលប្រាក់បៀរវត្សន៍ខ្ពស់ ប្រសិនបើយើងមានជំនាញពិតប្រាកដ។ ស្របនឹងផែនការលើកទឹកចិត្តយុវជនឲ្យចាប់យកជំនាញបច្ចេកវិទ្យា រាជរដ្ឋាភិបាល តាមរយៈក្រសួងប្រៃសណីយ៍ ថ្មីៗនេះ បានប្រកាសផ្ដល់ "អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ (Techo Digital Talent Scholaship) ចំនួន ៥០០កន្លែង សម្រាប់សម្រួលនិស្សិតដែលមានជីវភាពខ្វះខាត តែស្រឡាញ់ជំនាញបច្ចេកវិទ្យាថែមទៀតផង ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល រដ្ឋាភិបាលឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤។

ជាមួយគ្នាឯកឧត្តម ក៏លើកទឹកចិត្តឲ្យគ្រឹះស្ថានអប់រំ សាកលវិទ្យាល័យនានាចូលបណ្ដុះបណ្ដាលលើជំនាញបច្ចេកវិទ្យាដល់យុវជន អោយបានច្រើន និងមានគុណភាព ដើម្បីឆ្លើយតបនឹងទីផ្សារ ដែលមានកំពុងតម្រូវការខ្ពស់៕

ដកស្រង់ពី៖Sabay