Social Network

រថយន្ត​តម្លៃថោកបំផុតលើលោក តែជាង ១០០០ ដុល្លារប៉ុណ្ណោះ​

រថយន្ត Tata Nano គឺជារថយន្តដែល ដំណើរការនៅក្នុងទីក្រុង ឬប្រភេទរថយន្តក្នុងក្រុង ដែលផលិតដោយ ក្រុមហ៊ុន Tata Motors ដែលផលិត និងលក់នៅ ក្នុងប្រទេស ឥណ្ឌា ។


ប្រភេទ រថយន្តដ៏ថោកបំផុត លើលោកនេះ ចាប់ផ្តើមផលិតតាំងពីឆ្នាំ ២០០៨ ដោយមានទ្វារ ៤ ផ្ទុកមនុស្សបាន ៤នាក់ ។ ប្រវែងនៃកង់រថយន្ត មុខក្រោយ ២២៣០មីលីម៉ែត្រ កម្ពស់ ១៦៥២ មីលីម៉ែត្រ បណ្តោយ ៣០៩៩ មីលីម៉ែត្រ និង ទទឹង ១៤៩៥ មីលីម៉ែត្រ ទម្ងន់ ៦០០ គីឡូក្រាម ។ រថយន្តរបស់ ឥណ្ឌាមួយនេះ ស៊ីសាំងតែ ៤.២៤ លីត្រតែប៉ុណ្ណោះ ក្នុង ១០០ គីឡូម៉ែត្រ ប្រើចង្កឹះលេខ ៤ ដោយដាក់លក់ នៅក្នុងប្រទេសឥណ្ឌា ក្នុងតម្លៃ ១៦០០ ដុល្លារ អាម៉េរិក មានច្រើនពណ៌អាច ជ្រើសរើសបាន ៕

ដកស្រងពី៖ khmer-press