Social Network

ហេតុផលដូចគ្នារឺយ៉ាងណា ទើបបវរកញ្ញាលំដាប់រងទី១ឆ្នាំ២០២២ An Jolyden លាលែងតំណែងម្នាក់ទៀត

ក្រោយពីMQC 2023 បវរកញ្ញា លំដាប់រងទី១គឺ កញ្ញា ជាដេវីណា និង បវរកញ្ញា ដាវីកា លំដាប់រងទី២

បានលាលែងពីតំណែង មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែ បវរកញ្ញាMQC 2022 កាលពីឆ្នាំកន្លងទៅដែលបានជាប់លំដាប់រងទី១ ក៏បានប្រកាស់លាលែងពីដំណែងដែរ ដែលជាហេតុធ្វើឲ្យគ្រប់គ្នា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ កាលពីប៉ុន្មានម៉ោងមុននេះ កញ្ញា An jolyden ស្រាប់តែបង្ហោះសារសុំលាលែងពីតំណែងនៅលើគណនីហ្វេសប៊ុកផ្ទាល់ ដោយបានបញ្ជាក់ថា «នាងខ្ញុំ An Jolyden ជា Miss Queen Cambodia 2022 ដែលជាប់លំដាប់រងទី១ សុំលាលែងពីតំណែងចាប់ពីថ្ងៃនេះតទៅ មូលហេតុដោយមានបញ្ហាផ្ទាល់ខ្លួន សម្ពាធផ្លូវចិត្ត ។

ហើយក៏សូមអរគុណអ្នកទាំងអស់គ្នា តែងតែស្រលាញ់នឹងគាំទ្រផ្តល់កម្លាំងចិត្តកន្លងមក»។ ជុំវិញរឿងនេះដែរ ធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់ និងសោកស្តាយយ៉ាងខ្លាំង បើទោះបីជា នាងបានបញ្ជាក់ថាមកពីបញ្ហាផ្ទាល់ខ្លួននិងសម្ពាធផ្លូវចិត្តក៏ដោយ ក៏អ្នកគាំទ្រនៅមិនអស់ចិត្ត។

ដកស្រង់ពី៖ Sabay