Social Network

កម្មវិធីប្រកាស និងប្រគល់រង្វាន់ជយលាភីថ្នាក់ជាតិ ការប្រកួតប្រជែង”គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៦”

ស្នាមញញឹមកុមារា កុមារី បានបង្ហាញនូវភាពស្រស់ស្រាយ និងមោទកភាពបំផុតសម្រាប់ពួកគេ នៅក្នុង កម្មវិធីប្រកាស និងប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិ ប្រកួតប្រជែងគូរគំនូររថយន្ត ក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៦ របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលបានប្រារព្ធឡើងនៅ ផ្សារទំនើប អ៊ីអន មានជ័យ នាថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៣។

កម្មវិធី ប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិនៃកម្មវិធី “ប្រកួតប្រជែងគូរគំនូររថយន្ត ក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៦“ អញ្ជើញចូលរួមក្រោមអធិបតីភាពរបស់អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) លោក រីអូជិ ហ្វូជីតា (Ryoji Fujita) ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក នៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឪពុក ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ កុមារាកុមារីដែលជាម្ចាស់ជ័យលាភី ជាច្រើនទៀត។

ស្នាដៃគំនូរពោរពេញទៅដោយគំនិតច្នៃប្រឌិត និង ក្តីស្រម៉ៃដែលមនុស្សពេញវ័យភាគច្រើនមិនអាចធ្វើបានដូចប្អូនៗនេះ ត្រូវបានឆ្លងកាត់ពីការជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងពិភាក្សាយ៉ាងលម្អិតក្នុងចំណោមអ្នកជំនាញផ្នែកសិល្បៈគំនូរ និងអ្នកជំនាញលើការច្នៃប្រឌិត បានរកឃើញគំនូរ៩រូបល្អបំផុត ដែលឈ្នះជ័យលាភីថ្នាក់ជាតិជាផ្លូវការដើម្បីយកទៅប្រកួតប្រជែងក្នុងការប្រកួតបន្តនៅប្រទេសជប៉ុន។ ក្រៅពី ៩ រូបគំនូរនេះ ៣គំនូរផ្សេងទៀត ក៏ ទទួលបាន ពានរង្វាន់ National Best Finalist ក្នុង ប្រភេទ ក្រុមគូរគំនូនីមួយៗ ផងដែរ ។

អ្វីដែលសំខាន់បំផុតនោះ មានស្នាដៃសិល្បៈគំនូរចុងក្រោយមួយដែលត្រូវបានជ្រើសរើសដោយលោកអគ្គនាយកផ្ទាល់ក្នុងនាមជាពានរង្វាន់អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផងដែរ។ សម្រាប់ការប្រកួតប្រជែងនាឆ្នាំ២០២៣ នេះ ក្រុមហ៊ុនទទួលបានផ្ទាំងគំនូរពីបេក្ខជនដែលដាក់ពាក្យចូលរួមប្រកួតចំនួន 1107 ផ្ទាំង ដែលប្រមូលបានពីការប្រកួតប្រជែងគូរគំនូរ នៅតាមសាលារដ្ឋ និងឯកជនផ្សេងៗ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដនានា ដែលនេះគឺជាលទ្ធផលមួយដែលគួរឲ្យភ្ញាក់ផ្អើល ហើយនេះក៏បញ្ជាក់ឲ្យឃើញកាន់តែច្បាស់ ផងដែរថាក្មួយៗជំនាន់ក្រោយ កំពុងតែចូលរួមបង្កើតនូវអ្វីដែលថ្មី និងពោរពេញដោយការច្នៃប្រឌិតខ្ពស់សម្រាប់ថ្ងៃអនាគត តាមរយៈការគូរគំនូររថយន្ត។

កម្មវិធីប្រកួតប្រជែងគូរគំនូរនេះ ត្រូវបានចាប់ផ្តើមរៀបចំឡើងតាំងពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងចំណោមរូបគំនូរទាំង 1,107 ផ្ទាំងនេះ ត្រូវបានបែងចែកជាបីក្រុមអាយុរួមមាន៖ ក្រុមអាយុក្រោម ៨ឆ្នាំ មានចំនួន122 ផ្ទាំង ក្រុមអាយុពី៨-១១ឆ្នាំ មានចំនួន 502 ផ្ទាំង និងក្រុមអាយុ១២-១៥ឆ្នាំ មានចំនួន 483 ផ្ទាំង។

សំរាប់ពានរង្វាន់កិត្តិយសអគ្គនាយកក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានទៅលើ កុមារី ឆន ស្រីមាស សំរាប់អាយុក្រោម៨ឆ្នាំ: ⁃ រូបគំនូរល្អបំផុតចុងក្រោយគឺ ម៉ុន សុចិត្រភិមាន ⁃ ចំណាត់ថ្នាក់លេខ១ : អុឹង ចាន់សុខលី ⁃ ចំណាត់ថ្នាក់លេខ២ : កែវ មុនីរ័ត្ន ⁃ ចំណាត់ថ្នាក់លេខ៣ : គឹម ចាន់វណ្ណាស័ក្ត សំរាប់អាយុ៨ឆ្នាំដល់១១ឆ្នាំ: ⁃ រូបគំនូរល្អបំផុតចុងក្រោយគឺ លីម ស៊ូជីន ⁃ ចំណាត់ថ្នាក់លេខ១ : សេន សុីណាហ្វីលីព ⁃ ចំណាត់ថ្នាក់លេខ២ : ឈូ យូហ៊ុុយ ⁃ ចំណាត់ថ្នាក់លេខ៣ : ថាន់ ចំរើនរីអារីយ៉ា សំរាប់អាយុ១២ដល់១៥ឆ្នាំ: ⁃ រូបគំនូរល្អបំផុតចុងក្រោយគឺ ជា ខេមរិន្ទ ⁃ ចំណាត់ថ្នាក់លេខ១ : អុឹង ឆោមចាន់ដាវីន ⁃ ចំណាត់ថ្នាក់លេខ២ : កែវ ឆដាវត្តី ⁃ ចំណាត់ថ្នាក់លេខ៣ : អុឹង ចោមចាន់ដាណែត ប្អូនៗកុមារដែលឈ្នះជាជ័យលាភីថ្នាក់ជាតិនេះ បានទទួលរង្វាន់ជាច្រើនដូចខាងក្រោម៖

ជ័យលាភីលេខ ១ ទទួលបាន Ipad 10th និងនាឡិកាឆ្លាតវៃមួយ ជ័យលាភីលេខ ២ ទទួលបាន Ipad 9th និងនាឡិកាឆ្លាតវៃមួយ ជ័យលាភីលេខ ៣ ទទួលបាន Huawei mate Pad ជ័យលាភីកិត្តិយស President award : Huawei mate Pad សូមបញ្ជាក់ផងដែរនេះជាកម្មវិធីប្រកួតដ៏ពិសេសមួយរបស់ក្រុមហ៊ុន តូយ៉ូតា ដែលអនុញ្ញាតិអោយប្អូនកុមារៗបង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់ពួកគេតាម គំនូររថយន្តក្នុងក្តីស្រម៉ៃ។ រាល់ការស្រម៉ៃរបស់គេ ដែលបានជាប់ជ័យលាភី នឹងត្រូវបញ្ជូនទៅកាន់ប្រទេសជប៉ុនដើម្បីប្រកួតជាមួយប្រទេសផ្សេងៗ។ អ្នកឈ្នះនឹងមានឱកាសធ្វើដំណើរទៅកាន់ប្រទេសជប៉ុនជារង្វាន់ពិសេស។

ដកស្រង់ពី៖Sabay