Social Network

ហេតុផលមិនគួរមើលរំលង! ទីផ្សារលក់ស្បែកជើងប៉ាតា កាន់តែត្រូវ​ប៉ាន់នៅកម្ពុជា

ស្បែកជើងប៉ាតា ឬ Sneaker គឺជាស្បែកជើងដែលផ្ដល់នូវភាពងាយស្រួលដល់អ្នកពាក់ មិនប្រកាន់វ័យ និងមិនមានថ្ងៃហួសសម័យឡើយ។ ស្របពេលសម័យកាលចេះតែវិវត្តទៅមុខទៅមួយថ្ងៃទៅ មួយថ្ងៃ ប៉ុន្តែកំណើនអ្នកនិយមពាក់ស្បែកជើងប៉ាតា ពិតជាមិនបានថយឡើយ។

ផ្ទុយទៅវិញ គឺកាន់តែមានចំនួនច្រើនឡើង គួរឲ្យកត់សម្គាល់ ដូចនៅក្នុងប្រទេសកម្ពុជា ជាឧទាហរណ៍ជាក់ស្ដែង។ អ្នកដែលមានជីវភាពសមរម្យច្រើនចំណាយលុយទៅលើការទិញសម្ភារៈតុបតែងខ្លួន ឬស្បែកជើង ដើម្បីបង្ហាញ Style ផ្ទាល់ខ្លួនទៅតាមចំណូលចិត្ត។ ទោះជាយ៉ាងណា វិស័យលក់ស្បែកជើងប៉ាតាឡើងវិញ ក៏រឹតតែមិនអន់ ព្រោះបច្ចុប្បន្ន អ្នកដែលចាប់របរនេះអាចរកបានចំណូលហូរហែ។

មូលហេតុក៏ព្រោះតែ អ្នកប្រើប្រាស់ ដែលភាគច្រើនជាយុវវ័យយល់ដឹងពី Brand ច្រើន។ សម្រាប់អ្នកលក់ស្បែកជើងប៉ាត៉ា អាចរកចំណូលបានយ៉ាងច្រើន ព្រោះតែតម្លៃនៃ Brand នីមួយៗ។ អាចនិយាយបានថា ស្បែកជើងប៉ាតា Brand ល្បីៗ ក៏ត្រូវបានចាត់ទុកថាជាទ្រពសម្បត្តិមួយប្រភេទដែរ ដូច្នេះចំពោះអ្នកដែលស្រឡាញ់ Fashion ស្បែកជើងប្រភេទនេះ ពិតជាមិនខ្លាចក្នុងការចំណាយទេទៅលើម៉ូដថ្មី មិនថាស្បែកជើងថ្មីនោះទេ៕

 

ដកស្រង់ពី៖ Sabay