Social Network

មុន​នេះ! តារាម៉ូដែល ទឹម រដ្ឋា ប្រសូត្រ​បាន​បុត្រ​មួយ​ហើយ ហើយ​ដាក់​ឈ្មោះ​ប្លែក​ពី​គេ

តារាម៉ូដែល ទឹម រដ្ឋា នៅថ្ងៃនេះបានប្រសូត្របុត្រមួយរូបហើយជាមួយស្វាមីសញ្ជាតិអាមេរិក នៅប៉ុន្មាននាទីមុននេះ ដោយនាងបានដាក់ឈ្មោះឲ្យកូនទន្សាយតូចរបស់នាងថា "អូនភ្លៀង"។

តារាស្រីបានប្រកាសមុននេះ ចំពោះចំណងដៃទីមួយរបស់នាង និងស្វាមី ក្រោយពីបានចាប់ដៃគ្នាក្រាបផ្ទឹមក្លាយជាគូស្វាមី ភរិយាពេញច្បាប់កាលពីឆ្នាំមុន។ តាម រដ្ឋា បានឲ្យដឹងថា កូនទន្សាយតូចរបស់នាង កើតនៅថ្ងៃច័ន្ទ ទី ២៧ មីនា ឆ្នាំ ២០២៣ នៅវេលាម៉ោង ៧ៈ០១នាទីពេលព្រឹក ដែលជាថ្ងៃដើមទ្រព្យតែម្ដង។ "សូមស្វាគមន៍មកកាន់ពិភពលោកដ៏ស្រស់ស្អាត កូនទន្សាយ តូចរបស់ម៉ាក់ និងប៉ា ជម្រាបសួរលោកតាលោកយាយ អ៊ុំពូមីងនិងអ្នកគាំទ្ររបស់mommy អូនទាំងអស់ អូនមានឈ្មោះ Haylie Apsara Antonio ហៅ ( អូន ភ្លៀង )”។

ឃើញសារមង្គលសិរីទាំងព្រឹក ប្រិយមិត្ត ក៏ដូចជាញាតិមិត្តរបស់គូស្វាមីភរិយា មួយគូនេះ បានចូលទៅសរសេរសារអបអរសាទរយ៉ាងច្រើន។ ទឹម រដ្ឋា បានរៀបការតាមប្រពៃណីខ្មែរជាមួយលោក Jovany Antonio មានសញ្ជាតិអាមេរិក កាលពីថ្ងៃទី ២២ មីនា ២០២៣។ វេលានោះ មានសិល្បករខ្មែរច្រើនណាស់បានចូលរួមធ្វើជាសាក្សី និងអបអរអ្នកទាំងពីរ៕

ដកស្រង់ពី៖ Sabay