Social Network

Apple ​ចេញ​ Speaker Beats ដំបូង​​​​ក្រោម​កម្មសិទ្ធិខ្លួនផ្ទាល់​ក្រោយ​​ទិញ​ Beats ជាង​មួយ​ឆ្នាំ

នៅថ្ងៃពុធម្សិលមិញ ក្រុមហ៊ុន Beats បានប្រកាសបង្ហាញ នូវឧបករណ៍ Bluetooth Speaker ម៉ូដែលថ្មី មានឈ្មោះថា Pill+ ហើយក៏ជា Speaker ដំបូងផងដែរ ដែលស្ថិតនៅក្រោម កម្មសិទ្ធិផ្ទាល់ របស់ក្រុមហ៊ុន Apple។

Pill+ គឺត្រូវបានរចនា ឡើងដោយខុសពី Speaker Pill ជំនាន់មុន ដោយវាត្រូវបានរចនា ថ្មីមានទម្ងន់ស្រាល និងតូចជាង។ មិនត្រឹមតែប៉ុណ្ណោះការ រចនាបែបទាន់សម័យ របស់វាគឺបានប្ដូរ ប៊ូតុងបិទបើក និងប៊ូតុងសំឡេងដែលធ្លាប់តែ ស្ថិតនៅផ្នែកខាងក្រោយ ត្រូវប្ដូរមកដាក់ ផ្នែកខាងលើវិញ។ ប៉ុន្តែវាក៏មិន ខុសពីម៉ូដែលមុនដែរ Pill+ បានបំពាក់ដោយ ឧបករណ៍បំពងសំឡេង ពីរនៅផ្នែកចំហៀង និងពីរទៀតនៅចំកណ្ដាល។ នៅផ្នែកខាងក្រោយ Pill+ មានរន្ធ Lightning សម្រាប់សាកថ្ម ហើយក៏នៅមាន រន្ធដោតកាសទំហំ ៣,៥ ម.ម និង រន្ធ USB ចំនួនមួយផងដែរ។

ចំពោះសំឡេងដែល ផលិតដោយ Speaker ជំនាន់ថ្មីនេះគឺ ខ្លាំងជាង ងំជាង និងពីរោះជាង Speaker Pill ជំនាន់មុនៗ។ ចំណែកឯថាមពលថ្ម របស់វាគឺ អាចប្រើបានដល់ទៅ ១២ ម៉ោងក្នុងការសាកម្ដង។ Beats Pill+ គឺត្រូវបានដាក់ លក់ក្នុងតម្លៃ ២៣០ ដុល្លារសហរដ្ឋអាមេរិក លើគេហទំព័រ របស់ក្រុមហ៊ុន Apple ចាប់ពីខែក្រោយទៅ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Apple បានទិញក្រុមហ៊ុន Beats កាលពីឆ្នាំមុនក្នុងតម្លៃ ៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក៕

ដកស្រង់ពី៖ Sabay