Social Network

WhatsApp ប្រឈមនឹងការផាកពិន័យជាលើកដំបូងក្នុងប្រទេសរុស្ស៊ីចំពោះការមិនព្រមលុបព័ត៌មានហាមឃាត់

(បរទេស)៖ កម្មវិធីផ្ញើសារ WhatsApp កំពុងប្រឈមមុខនឹងការផាកពិន័យជាលើកដំបូងក្នុងប្រទេសរុស្ស៊ីក្នុងទំហំទឹកប្រាក់ជាង ៥ម៉ឺនដុល្លារ ជុំវិញការមិនព្រមលុបមាតិកាហាមឃាត់ ខណៈដែលប្រទេសរុស្ស៊ី នៅតែបន្តតឹងសរសៃកជាមួយនឹងប្រទេសអ៊ុយក្រែន។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ ប្រភពពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ីបានរាយការណ៍មកថា នេះជាលើកដំបូងដែល WhatsApp ប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ ដោយកន្លងមកក្រុមហ៊ុនមេ Meta Platform ធ្លាប់បានហាមឃាត់ក្នុងប្រទេសរុស្ស៊ីរួចទៅហើយកាលពីឆ្នាំ២០២២ កន្លងទៅដែលត្រូវបានគេចាត់ទុកថាជា «អង្គការជ្រុលនិយម» ប៉ុន្តែ WhatsApp មិនត្រូវបានប៉ះពាល់ទេ នឹងនៅតែជាកម្មវិធីផ្ញើសារដ៏ពេញនិយម។

តែយ៉ាងណាជុំវិញករណីនេះទីភ្នាក់ងារសារព័ត៌មាន RIA មិនបានគូសបញ្ជាក់ពីព័ត៌មានអ្វីដែល WhatsApp មិនព្រមលុប និងជាព័ត៌មានដែលរុស្ស៊ីចាត់ទុកថាជាមាតិកាហាមឃាត់នោះទេ៕

ដកស្រង់ពី៖Fresh New