Social Network

សំ ប៉ូលីដា រៀបរាប់​ជីវិត​មាន​ប្ដី​ពីរ ប្ដី​បី ត្រូវ​គេ​មើល​ងាយ​

តារាសម្ដែង និងជាតារាកំប្លែងសម្ដី មិនងាយចាញ់នរណា អ្នកនាង សំ ប៉ូលីដា កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនត្រូវ បានវេទិកា តុបំភ្លឺ អញ្ជើញជាភ្ញៀវកិត្តិយស ដើម្បីបកស្រាយ រឿងរ៉ាវជីវិតគ្រួសារ និងជីវិតប្ដីប្រពន្ធ ដែលធ្វើឲ្យអ្នកនាង រៀបរាប់អមដោយ ទឹកភ្នែក។

នៅពេលពិធី ការិនីចោទសួរចំៗថា “ធ្លាប់មានអ្នកម៉ាក់ងាយទេ នៅពេលច្រៀង នៅតាមរង្គសាលនោះ?” តារាស្រីមានប្រភព ពីខេត្តបាត់ដំបងខាងលើ បានឆ្លើយយ៉ាងក្រៀមក្រំ ថាមានគ្រប់ប្រភេទ ទាំងអស់។ តែអ្នកម្ដាយកូនបីរូបនោះបាននិយាយ តាមបណ្ដាំឪពុកថា “ជាអ្នកសិល្បៈគឺ ត្រូវទទួលគ្រប់ពាក្យអាស្រូវ តែសំខាន់ឲ្យតែខ្លួន យើងធ្វើល្អទៅបានហើយ។” អ្នកនាងបាន បន្ថែមទៀតថា ចំពោះពាក្យគេថា សំ ប៉ូលីដា មានប្ដី ពីរ ប្ដីបី ប៉ុន្តែនាងគ្មានបញ្ហាអ្វីទេ ព្រោះស្ដាប់តាម សម្ដីឪពុក។

ប៉ូលីដា បាននិយាយរឿង ជីវិតប្ដីប្រពន្ធរបស់ខ្លួន ដែលបានរស់នៅជាមួយគ្នា ប្រាំឆ្នាំមិនបានរៀបការ ស្របច្បាប់ថាត្រូវ បានមិត្តភ័ក្ដិស្រីជា អ្នកសិល្បៈដូចគ្នាក្បត់ក្រោយខ្នង ធ្វើឲ្យអ្នកនាងស្អប់ ទង្វើបែបនេះ និងមានភាពឈឺចាប់ដើរ ចេញពីបុរសម្នាក់នោះ។ ប៉ូលីដា ក៏បានបានរៀបរាប់ពី ជីវិតអាពាហ៍ពិពាហ៍ ដែលបានរៀបការត្រឹមត្រូវ ជាមួយស្វាមីសមប្រកប ក្នុងជីវិតបច្ចុប្បន្នផងដែរ៕

 

ដកស្រង់ពី៖ Sabay