Social Network

ទូរស័ព្ទ​ Android ចំនួន​១០​ដែល​មាន​ល្បឿនលឿន​​ជាង​គេ​សម្រាប់​ត្រីមាស​ទី​បី​នេះ​

AnTuTu ដែលជាវិបសាយ តេស្តសមត្ថភាព ទូរសព្ទដ៏ល្បីមួយ បានធ្វើការបង្ហាញពី លទ្ធផលចំណាត់ថ្នាក់ ល្បឿនទូរស័ព្ទ Android ដែលបានចេញ ត្រឹមត្រីមាសទីបី ឆ្នាំ២០១៥នេះ។

បើពិនិត្យទៅលើ លទ្ធផលគេឃើញថា ទូរសព្ទដែលបាន បំពាក់នូវបន្ទះ Chip Exynos 7420 ផលិតដោយក្រុមហ៊ុន Samsung គឺស្ថិតនៅចំណាត់ថ្នាក់ កំពូលទាំងប្រាំ ដែលមានដូចជា Meizu Pro 5, Galaxy Note 5, Galaxy S6 Edge+, Galaxu S6 និង Galaxy S6 Edge។ ចំណែកឯទូរស័ព្ទ ដែលស្ថិតនៅជួរ ខាងក្រោមចំនួនប្រាំ ម៉ូដែលផ្សេងទៀត គឺសុទ្ធតែបំពាក់នូវបន្ទះ Chip Snapdragon 810 ទាំងអស់ដែលមាន LeTV 1 Pro, LeTV 1 MAX, Redmi Note Pro និង One Plus 2។

ប្រិយមិត្តមួយចំនួន ប្រហែលជាមាន ភាពភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញ ទូរស័ព្ទ Meizu Pro 5 ស្ថិតនៅលំដាប់ទីមួយនោះ ព្រោះម៉ាកសញ្ញាទូរស័ព្ទមួយ នេះមិនសូវជាមាន អ្នកស្គាល់ប៉ុន្មាននោះទេ។ តែទោះជាយ៉ាងណា វាមានបំពាក់នូវ បន្ទះ Chip Exynos 7420 ដែលអាចឲ្យ វាទទួលបានពិន្ទុ ដល់ទៅ ៧៦៨៥២ ពីការតេស្ត ល្បឿនរបស់ AnTuTu៕

 

ដកស្រង់ពី៖ Sabay