Social Network

ក្រុមហ៊ុនស្មាតហ្វូន Huawei ចេញផ្សាយរបាយការណ៍ប្រចាំត្រីមាសទីបី កំណើននៃការនាំចេញបន្តរីកចម្រើនដោយសារតែស្មាតហ្វូនស៊េរីទំនើបតម្លៃមធ្យម និតម្លៃខ្ពស់​​ទទួលបានការចាប់អារម្មណ៍ខ្លាំង

ទីក្រុងសិនជិន ប្រទេសចិន ថ្ងៃទី 27 ខែតុលា ឆ្នាំ 2015៖ ក្រុមហ៊ុនស្មាតហ្វូន Huawei បានចេញផ្សាយរបាយការណ៍ ត្រីមាសទីបីប្រចាំឆ្នាំ 2015 ដែលបានបង្ហាញពីការ កើនឡើងជា លំដាប់នៃការ នាំចេញស្មាតហ្វូន របស់ខ្លួន។

ក្នុងនោះស្មាតហ្វូនស៊េរី ទំនើបតម្លៃមធ្យម និងតម្លៃខ្ពស់ មានចំនួន 33% នៃការនាំចេញសរុប និងមានការកើនឡើង 7% បើធៀបទៅនឹង ត្រីមាសមុន។ ក្នុងរយៈពេលបីខែ ចុងក្រោយគិតត្រឹមថ្ងៃ 30 ខែកញ្ញានេះ ការនាំចេញស្មាតហ្វូន Huawei សរុបមានចំនួន 27.4 លានដើម កើនឡើង 63% បើធៀបនឹងឆ្នាំមុន ដែលនេះគឺជា ការកើនឡើងមួយ ដែលគួរឲ្យកត់ សម្គាល់ជាទីបំផុត ដោយហេតុ ថាការនាំចេញស្មាតហ្វូន ក្នុងឆ្នាំ 2015 ត្រូវបានគេរំពឹងថា មានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ត្រឹមតែ 9.3% ប៉ុណ្ណោះ។

លោក Richard Yu នាយកប្រតិបត្តិរបស់ ក្រុមហ៊ុនស្មាតហ្វូន Huawei មានប្រសាសន៍ថា៖ “យើងមានមោទនភាពយ៉ាងខ្លាំង ចំពោះការរីកចម្រើន នៅក្នុងទីផ្សារបរទេស និងការកើនឡើងនៃ តម្រូវការស្មាតហ្វូន ទំនើបតម្លៃមធ្យម និងតម្លៃខ្ពស់។ ជាមួយអត្រាកំណើននេះ យើងមានទំនុក ចិត្តយ៉ាងមុតមាំ លើលទ្ធភាពនាំចេញ ឲ្យបានសរុប 100 លានដើមនៅចុងឆ្នាំនេះ។” ការនាំចេញស្មាតហ្វូន Huawei ទៅកាន់តំបន់អឺរ៉ុប កើនឡើង 98% និងតំបន់មជ្ឈិមបូព៌ា & អាហ្វិ្រកកើនឡើង 70%។

មិនត្រឹមតែប៉ុណ្ណោះ ការចែកចាយក្នុងប្រទេសចិន ក៏ទទួលបានជោគជ័យ ដ៏ត្រចះត្រចង់ផងដែរ នៅក្នុងត្រីមាសនេះ ដោយមានការកើនឡើង 81% ធៀបនឹងឆ្នាំមុន។ ស្មាតហ្វូន Huawei ស៊េរីទំនើបតម្លៃមធ្យម និងតម្លៃខ្ពស់ដែលមាន តម្លៃចាប់ $300 ទទួលបានចាប់អារម្មណ៍ យ៉ាងខ្លាំង។ ក្រោយការសម្ពោធ Huawei Mate 7 លក់បាន 6.5 លានដើម Huawei P7 លក់បាន 7.5 លានដើម និង Huawei P8 លក់បាន 4 លានដើម។កំពូលស្មាត ហ្វូនស៊េរីចុងក្រោយបំផុត Huawei Mate S ត្រូវបានគេសម្ពោធ នៅក្នុងខែកញ្ញា ឆ្នាំនេះ មកដល់ពេលនេះ មានវត្តមាន ក្នុងប្រទេសចំនួន 48 ទូទាំងពិភពលោករួមមាន ចិន អង់គ្លេស អាល្លឺម៉ង់ បារាំង

អេស្ប៉ាញ ។ល។ ការសម្ពោធ Huawei Mate S ពណ៌ស៊ីជម្ពូរ បានធ្វើឲ្យម៉ាកសញ្ញារបស់ Huawei កាន់តែរឹងមាំ និងទទួលស្គាល់ជា សកលពីសំណាក់អ្នក ប្រើប្រាស់ដែលជាសុភាព នារីទាំងឡាយ។តម្រូវការ ស្មាតហ្វូនស៊េរីទំនើបតម្លៃ ធម្យមមានការ កើនឡើងខ្លាំង នៅក្នុងតំបន់អឺរ៉ុប ដែលមានចំណែក ទីផ្សារប្រមាណ 12.4% ក្នុងចំណោមស្មាតហ្វូន សរុបនៅក្នុងទីផ្សារ ប្រទេសអេស្ប៉ាញ និង 45.7% ចំពោះស្មាតហ្វូន ស៊េរីទំនើបតម្លៃខ្ពស់ចន្លោះពី 400-500 អឺរ៉ូ។

 Huawei ក៏ទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ នៅក្នុងប្រទេសអ៊ីតាលី ដែលមានចំណែកទីផ្សារសរុប 10.9% និង 27.9% ចំពោះស្មាតហ្វូនស៊េរី ទំនើបតម្លៃខ្ពស់។ ថ្មីៗនេះ ក្រុមហ៊ុនស្រាវជ្រាវ ដ៏ល្បីរបស់អាល្លឺម៉ង់ GFK បានបង្ហាញថា ក្រុមហ៊ុន Huawei បានរក្សាតំណែង ជាក្រុមហ៊ុនផលិតស្មាតហ្វូន ឈានមុខគេមួយ ក្នុងចំណោមក្រុមហ៊ុន កំពូលទាំងបី ក្នុងពិភពលោក គិតត្រឹមខែមករា ដល់ខែសីហាឆ្នាំ 2015 ដែលមានចំណែកទីផ្សារសរុបចំនួន 9.5%។

នៅក្នុងប្រទេសចិនវិញ Huawei បន្តនាំមុខគេនៅក្នុង ទីផ្សារដែលមាន ចំណែកទីផ្សារសរុប 15% គិតត្រឹមខែកញ្ញា ឆ្នាំ 2015។ Huawei ក៏បានក្លាយជា ស្មាតហ្វូនកំពូលមួយ ក្នុងចំណោមម៉ាកសញ្ញា ស្មាតហ្វូនល្បីបំផុតទាំងបីនៅក្នុង ប្រទេសអូស្ត្រាលី ប៊ែលហ្សិក អ៊ីតាលី ព័រទុយហ្គាល់ អេស្ប៉ាញ ស្វីស និងណូវែសេឡង់។ នៅក្នុងខែតុលា ឆ្នាំ 2015 ត្រូវបានបញ្ចូលទៅក្នុង តារាងកំពូលម៉ាកសញ្ញ ល្បីៗទាំង 100 ក្នុង ឆ្នាំ2015 ដោយក្រុមហ៊ុន Interbrand[1] ហើយនៅក្នុងឆ្នាំនេះ Huawei ទទួលបាន ចំណាត់ថ្នាក់លេខ 88។

កាលពីឆ្នាំ 2014 ក្រុមហ៊ុន Huawei ទទួលបានចំណាត់ ថ្នាក់លេខ 94 និងបានក្លាយខ្លួនជាម៉ាក សញ្ញារបស់ប្រទេសចិន ដំបូងគេបំផុត ដែលមានវត្តមាន នៅក្នុងតារាងកំពូល ម៉ាកសញ្ញល្បីៗទាំង 100 នេះ អំពីក្រុមហ៊ុន Huawei គិតមកត្រឹម ចុងឆ្នាំ2013 ផលិតផល និងសេវាកម្មរបស់ ក្រុមហ៊ុន Huawei ត្រូវបានចែកចាយ ទៅដល់ ជាង 170 ប្រទេស បម្រើឲ្យអតិថិជនច្រើន ជាងមួយភាគបី នៃចំនួនប្រជាជនសរុប នៅលើពិភពលោក។

ក្រុមហ៊ុន Huawei ជាប់ចំណាត់ថ្នាក់លេខបី ក្នុងនាមជាក្រុមហ៊ុន នាំចេញប្រភេទទូរស័ព្ទ ស្មាតហ្វូនធំជាងគេ ទូទាំងពិភពលោកនៅឆ្នាំ 2014។ ក្រុមហ៊ុន Huawei មានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ (R & D) 16កន្លែងនៅជុំវិញពិភពលោក ដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី ឥណ្ឌា និងចិន។ ក្រុមហ៊ុនមួយក្នុងចំណោម ក្រុមហ៊ុនអាជីវកម្មបី របស់ Huawei គឺ អាជីវកម្មសម្រាប់ អតិថិជនទទួលចែកចាយនូវផលិតផល នានារួមមាន ស្មាតហ្វូន ឧបករណ៍អ៊ីនធើណេតចល័ត (MBB) ឧបករណ៍អ៊ីនធើណេតតាមផ្ទះ និងសេវាកម្ម Clould ។

ជាមួយបទពិសោធន៍អាជីវកម្ម ដ៏លើសលប់ ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) អស់រយៈពេលជាង 20ឆ្នាំ ជាបណ្តាញសកលដ៏ទូលំទូលាយ ប្រតិបត្ដិការអាជីវកម្ម លំដាប់ពិភពលោក ព្រមទាំងជាដៃគូដ៏មានបទពិសោធន៍ ក្នុងវិស័យទូរគមនាគមន៍ ក្រុមហ៊ុន Huawei បានបង្កើតបណ្តាញ ប្រតិបត្តិការសកលមួយ រួមជាមួយដៃគូការងារ ដែលពោរពេញដោយសមត្ថភាព។ ក្រុមហ៊ុន Huawei បានប្តេជ្ញាពាំនាំយកបច្ចេកវិទ្យាចុងក្រោយ បំផុតជូនដល់អតិថិជន ផ្តល់ជូនពិភពលោកនូវលទ្ធភាពនានា និងការបង្កើតបទពិសោធន៍ ដ៏អស្ចារ្យសម្រាប់ អ្នកប្រើប្រាស់គ្រប់ទីកន្លែង៕



ដកស្រង់ពី៖ khmer-note