Social Network

iPhone 6s ​ចិន​មាន​រូបរាង​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ទូរសព្ទ​ Original តម្លៃ​តែ​៣៧​ដុល្លារ

ចិនមិនត្រឹមតែ ជាប្រទេសដែល ផលិតនូវទូរសព្ទ iPhone ឲ្យក្រុមហ៊ុន Apple ប៉ុណ្ណោះទេ ប៉ុន្តែក៏មានផលិត នូវទូរសព្ទ iPhone ក្លែងក្លាយដែលមាន រូបរាងដូចគ្នាបេះបិទ ទៅនឹងទូរសព្ទដើម។

ជាក់ស្ដែងកាលពី ពេលថ្មីៗនេះ មានក្រុមហ៊ុនចិន មិនស្គាល់ឈ្មោះ មួយបានផលិតទូរសព្ទ iPhone 6s ក្លែងក្លាយដែលមាន រូបរាងដូចគ្នាទៅ នឹងទូរសព្ទ Original និងមានតម្លៃ ត្រឹមតែ៣៧ដុល្លារប៉ុណ្ណោះ។ ទូរសព្ទក្លែងក្លាយនេះមាន តម្លៃថោកជាងទូរសព្ទ Original ឆ្ងាយ ដែលមានតម្លៃ ដល់ទៅ៦៤៩ដុល្លារ នៅលើទីផ្សារ សហរដ្ឋអាមេរិក។ iPhone ក្លែងក្លាយនេះដែរមានបំពាក់នូវ Processor គុណភាពទាប Spreadtrum SC773 និងដើរដោយប្រព័ន្ធ ប្រតិបត្តិការ Android។

មិនតែប៉ុណ្ណោះ វាក៏មានបំពាក់ នូវអង្គចងចាំទំហំ ៤GB និង RAM ទំហំ៥១២MB ព្រមទាំងអាច ប្រើប្រាស់ស៊ីមកាត បានដល់ទៅពីរ។

  

 

ដកស្រង់ពី៖ Sabay