ក្រុមហ៊ុន Apple បានបញ្ចេញប្រាក់ ចំណេញប្រចាំឆ្នាំ របស់ខ្លួនក្នុងរយៈពេល១២ខែ ចុងក្រោយជាមួយ នឹងកំណត់ត្រាការ លក់ក្នុងទំហំទឹកប្រាក់ ប្រមាណជា៥៣,៤ពាន់លានដុល្លារ ។
ក្រុមហ៊ុនមួយនេះបាន ចំណេញ១ពាន់លានដុល្លារ ក្នុង១សប្តាហ៍ ហើយក៏បានគ្រប់គ្រង ទីផ្សារការលក់ នៅអាមេរិកផងដែរ ពោលគឺស្មាតហ្វូនស៊េរី ចុងក្រោយរបស់ខ្លួនដូចជា iPhone 6 និង iPhone 6S គ្របដណ្តប់ទីផ្សារទាំងស្រុង ។ រីឯទីផ្សារនៅប្រទេសចិនវិញ ក៏មានសន្ទុះខ្ពស់ដែរ ទោះបីជាស្ថានភាព សេដ្ឋកិច្ចរបស់ប្រទេស មានលក្ខណៈមិន ច្បាស់លាសក៏ដោយ ។ ក្រុមហ៊ុន Apple និយាយថា ប្រាក់ចំណេញរបស់ខ្លួន បានកើនឡើង២២ភាគរយ ស្មើទំហំទឹកប្រាក់៥១,៥ពាន់ លានដុល្លារក្នុងរយៈពេលបីខែរហូត ដល់ថ្ងៃទី២៦ កញ្ញា ។
ក្រុមហ៊ុនបានលក់ទូរស័ព្ទ iPhone ចំនួន៤៨លាន គ្រឿងលើទីផ្សារ ។ ចំណែកទំហំទឹកប្រាក់ ចំណូលពេញ មួយឆ្នាំ២៣៣,៧ពាន់លានដុល្លារ រីឯប្រាក់ចំណេញ ប្រចាំឆ្នាំ៥៣,៤ពាន់លានដុល្លារ ។ នាយកប្រតិបត្តិប្រចាំក្រុមហ៊ុន Apple លោក Tim Cook និយាយថា នេះគឺជាការលក់បំបែក កំណត់ត្រាប្រចាំឆ្នាំពុំធ្លាប់ កើតមានក្នុងប្រវត្តិសាស្ត្រ របស់ក្រុមហ៊ុនឡើយ ។ ផលចំណេញ និងចំណូលហក់ឡើងខ្ពស់ បានមកពីការលក់ស្មាតហ្វូន ចំណែកផលិត ដទៃផ្សេងទៀត ដូចជា iPad និង iMac ហាក់ដូចជានៅទ្រឹង ៕
ដកស្រង់ពី៖ Everyday