Social Network

រថយន្ត​៥​​គ្រឿង​ដែល​អ្នក​​មិន​គួរ​ទិញ​​​សម្រាប់​​ការ​ជិះ​ផ្លូវ​ឆ្ងាយ

ការជ្រើសរើស រថយន្តគឺជាបញ្ហា ប្រឈមមួយ សម្រាប់អ្នកដែល មិនសូវដឹងច្បាស់ពី ប្រភេទនៃរថយន្ត ព្រោះរថយន្តចែកចេញ ជាច្រើនប្រភេទខុសគ្នា។ តទៅនេះគឺជា ការណែនាំមួយអំពីប្រភេទរថយន្តដែល អ្នកមិនគួរទិញ បើប្រើសម្រាប់ធ្វើ ដំណើរផ្លូវឆ្ងាយ៖

 Scion IQ


រថយន្តដ៏តូចនេះគឺ មិនសក្ដិសមសម្រាប់ ការបើកបរផ្លូវ ឆ្ងាយនោះឡើយ ដោយសារតែមាឌ របស់វាតូចធ្វើឲ្យ មានបញ្ហាលំនឹង តែវាអាចល្អសម្រាប់ ការបើកបរនៅក្នុង ទីក្រុងក្នុង ចម្ងាយផ្លូវដែលជិត។

 Smart ForTwo


ដូចគ្នានឹងរថយន្ត ខាងលើដែរ រថយន្តមួយគ្រឿងនេះ មិនអាចផ្ដល់ លំនឹងបានល្អនោះឡើយ ដែលអាចធ្វើឲ្យ មានគ្រោះថ្នាក់កើត ឡើងប្រសិនបើ បើកបរផ្លូវឆ្ងាយ។ មួយវិញទៀតនោះគឺម៉ាស៊ីនវាមាន កម្លាំងមិនគ្រប់គ្រាន់ ដើម្បីវ៉ារថយន្ត ដទៃឡើយ។

 Vauxhall Adam


មិនខុសពីរថយន្តពីរ គ្រឿងខាងលើ ប៉ុន្មានឡើយ រថយន្ត Vauxhall Adam នេះមានកម្លាំងខ្សោយ និងមានគូទសម្រាប់ ដាក់ឥវ៉ាន់ទំហំតូច មិនសាកសម សម្រាប់អ្នកចូលចិត្ត ធ្វើដំណើរឡើយ។

 Chevrolet Spark


រថយន្តនេះមិន អាចផ្ដល់សុវត្ថិភាព បានល្អប៉ុន្មានឡើយ ហើយក៏មិនល្អ សម្រាប់ការបើកបរ ផ្លូវឆ្ងាយដែរ។ រថយន្តនេះទៀត សោតគឺពិបាកនឹង លក់ចេញវិញណាស់ បើសិនជា លក់ចេញក៏ត្រូវខាតអស់ ច្រើនដែរ។

 Mini Countryman


ដកស្រង់ពី៖ Sabay