Social Network

បើកឡានយូរហើយ តែធ្លាប់ឆ្ងល់អត់ថា រន្ធ​ខ្យល់​សងខាង​នៅលើ​តាបឡូ ជារន្ធអ្វី?

អ្នកបើកបរភាគច្រើន ទំនងជាមិនសូវចាប់អារម្មណ៍ទៅលើរន្ធសងខាងនៅលើតាបឡូរថយន្តនោះទេ ពោលគឺផ្តោតតែទៅលើរន្ធម៉ាស៊ីនត្រជាក់តែប៉ុណ្ណោះ។

ការពិតទៅ រន្ធនេះ មិនបានបញ្ចេញខ្យល់ត្រជាក់ ដូចរន្ធម៉ាស៊ីនត្រជាក់ទូទៅនោះទេ ប៉ុន្តែវាជាកន្លែងបាញ់ខ្យល់ឱ្យស្ងួតសម្រាប់កញ្ចក់បង្អួចរថយន្តដែលមានអព្ទ ដោយសារតែចំហាយត្រជាក់នៅខាងក្រៅ ដែលមានភ្លៀងធ្លាក់ ឬចុះអព្ទជាដើម។

ខ្យល់ដែលបាញ់ចេញពីរន្ធនេះ នឹងសម្ងួតអព្ទចេញពីកញ្ចក់ បានយ៉ាងរហ័ស។ ជាមួយគ្នានេះ រន្ធខ្យល់នេះ គឺធ្វើការរួមគ្នាជាមួយប្រព័ន្ធកម្តៅកញ្ចក់មុខក្រោយ ដើម្បីសម្ងួតអព្ទចេញពីកញ្ចក់ដូចគ្នាផងដែរ ដោយគ្រាន់តែចុចប៊ូតុង ដែលស្ថិតនៅក្បែរប៊ូតុងបិទបើកម៉ាស៊ីនត្រជាក់ ជាការស្រេច៕

ដកស្រង់ពី៖Sabay