Social Network

Kia K5 2024 តម្លៃជាង ២ម៉ឺន ៥ពាន់ដុល្លារ ត្រៀមប្រជែងជាមួយ Sonata របស់ Hyundai

ទើបតែបាន៣ខែប៉ុណ្ណោះបន្ទាប់ពី Hyundai បានប្រកាសរថយន្តស៊ីដេន Sonata 2024 នោះមក ក្រុមហ៊ុនរថយន្តគូប្រជែងរបស់កូរ៉េដូចគ្នា គឺ Kia បានប្រកាសចេញស៊ីដេនស៊េរីថ្មីដូចគ្នា គឺ Kia K5 2024 ដែលមានតម្លៃចាប់ពីជាង ២ម៉ឺន ៥ពាន់ដុល្លារឡើងទៅខុសៗគ្នាទៅតាម option នីមួយៗ។

 

សូមមើលតារាងខាងក្រោម៖

  

រថយន្តនេះ ប្រើម៉ាស៊ីនទាក់បូ ១,៦លីត្រ ស៊ីឡាំង៤ ផលិតបានកម្លាំង ១៨០សេះ និងកម្លាំងរមួល ២៦៤ញូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ រត់ប៉ុងមុខ។ តែយ៉ាងណាមិញ សម្រាប់ option ខ្ពស់ជាងគេគឺ Kia K5 GT ប្រើម៉ាស៊ីនទាក់បូចំណុះ ២,៥លីត្រ ផលិតបានកម្លាំង ២៩០សេះ និងកម្លាំងរមួល ៤២១ញូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខ Dual Clutch ៨វគ្គ។

សម្រាប់ option LX5 បំពាក់ចង្កៀង LED កញ្ចក់ acoustic laminate និងកង់ទំហំ ១៦អ៊ីញ។ វាបំពាក់ប្រព័ន្ធត្រជាក់អូតូ Dual-zone និង speaker ៦គ្រាប់ ព្រមទាំងប្រព័ន្ធកម្សាន្តថាច់ស្រ្គីន ៨អ៊ីញ៕

ដកស្រង់ពី៖Sabay