Social Network

Microsoft អាចនឹងបញ្ចេញ ប្រព័ន្ធប្រតិបត្តិការ Windows 12 នៅក្នុងឆ្នាំ ២០២៤

មានដំណឹងថា Microsoft អាចនឹងបញ្ចេញ ប្រព័ន្ធប្រតិបត្តិការ Window 12 នៅកំឡុងឆ្នាំ ២០២៤ ខាងមុខនេះ។

Windows 11 បានបញ្ចេញឱ្យអាប់ដែតនៅក្នុងខែតុលា ឆ្នាំ ២០២១ ពោលគឺ មានរយៈពេល ៦ឆ្នាំ បើរាប់ចាប់តាំងពី Microsoft បានបញ្ចេញ Windows 10 ។ យ៉ាងណាមិញ ឈ្មោះថ្មីរបស់ប្រព័ន្ធប្រតិបត្តិការ Windows ដែលអាចនឹងបញ្ចេញនាពេលអនាគត មិនទាន់កំណត់ថាមានឈ្មោះ Windows 12 ឫ យ៉ាងណានៅឡើយទេ។

ក្រុមហ៊ុន Microsoft បានចេញបដិសេធនូវរបាយការណ៍មួយថា ពួកគេកំពុងធ្វើការអភិវឌ្ឍន៍ទៅលើប្រព័ន្ធប្រតិបត្តិការថ្មី Windows 12។ បើទោះបីជាមានការបដិសេធបែបនេះក្តី ប៉ុន្តែគេជឿថា មិនយូរប៉ុន្មានទេ Microsoft នឹងទម្លាក់ប្រព័ន្ធប្រតិបត្តិការថ្មី Windows 12 ។

សំណួរមួយដែលអ្នកកំពុងប្រើប្រាស់ Windows ចង់ដឹងនោះ ថាតើ Windows 12 នឹងតម្រូវឱ្យបង់លុយដើម្បីអាប់ដែត ឫ អាចអាប់ដែត ដោយហ្វ្រី។ ជាធម្មតា Microsoft បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Windows ដែលមាន license អាចអាប់ដែតឡើងទៅកាន់ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីរបស់ខ្លួន ដោយមិនចាំបាច់ត្រូវទិញនោះទេ៕

ដកស្រង់ពី៖Sabay