Social Network

Kia លក់​ឡាន​ប្រភេទ Plug-in Hybrid អត់ដាច់ តែបែរជាបន្ទោស​អតិថិជនថា មិនសូវយល់ពី​បច្ចេកវិទ្យានេះទៅវិញ

ថ្នាក់ដឹកនាំក្រុមហ៊ុន Kia ប្រចាំនៅប្រទេសអូស្ត្រាលី បានសារភាពថា ខ្លួនពិបាកលក់រថយន្តប្រភេទ Plug-in Hybrid ណាស់ ដោយសារតែអតិថិជនភាគច្រើនបំផុត មិនយល់ពីបច្ចេកវិទ្យានេះ។

លោក Dean Norbiato នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Kia ប្រចាំនៅអូស្ត្រាលី បានបញ្ជាក់ក្នុងកិច្ចសម្ភាសន៍ជាមួយ CarExpert ថា រថយន្តដែលជាប្រភេទចាក់សាំងផង សាកភ្លើងផងនេះ គឺជាប្រភេទរថយន្តដែលពិបាកលក់ ដោយលោកលើកឡើងថា Plug-in Hybrid គឺជាបច្ចេកវិទ្យាដែលស្លាប់បាត់មួយទៅហើយ។

ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុន Kia មិនទាន់បង្ហើបពីការបញ្ឈប់ការផលិតរថយន្តប្រើ Plug-in Hybrid នេះនៅឡើយទេ។ គួរដឹងថា ក្នុងប្រទេសអូស្ត្រាលី រថយន្ត Kia Sorento PHEV គឺជារថយន្តដែលជាប្រេនកូរ៉េ តែមួយគត់ ដែលប្រើបច្ចេកវិទ្យានេះ។ ចំណែកនៅទីផ្សារអាមេរិក គឺមានរថយន្តម៉ូឌែល Kia Niro PHEV និង Kia Sportage PHEV៕

ដកស្រង់ពី៖Sabay