Social Network

អតីត​​មិត្ត​ស្រី​ទម្លាយ​ហេតុផល​​ចែក​ផ្លូវ​ជាមួយ ទិនហ្វី

តារាសម្ដែងវ័យ ៤៤ ឆ្នាំ Athena Chu បាននិយាយ ពីរឿងស្នេហា រវាងខ្លួននិង “ស្ដេចកំប្លែងហុងកុង” ជាលើកទីមួយ ក្រោយបែកគ្នា អស់រយៈពេលជាង ២០ ឆ្នាំ។

 Athena Chu និង Stephen Chow បានជួបនិង ស្រលាញ់គ្នា ក្នុងឆ្នាំ ១៩៩២ នៅពេលសហការ គ្នាក្នុងរឿង “Fight Back to School 2”។ តារាសម្ដែង ទាំងពីរបាន ចែកផ្លូវគ្នា ដើរក្រោយស្រលាញ់គ្នា បាន ៣ ឆ្នាំ។ នៅពេលនោះ Athena ប្រកាសថា រវាងខ្លួននិង ទិន ហ្វី គឺអស់និស្ស័យ នឹងគ្នាគ្មានអ្វី ត្រូវនិយាយទៀត បើជួបគ្នា នៅថ្ងៃក្រោយ ក៏មិនមែន មិត្តភ័ក្ដិនឹង គ្នាទៀតដែរ។

យ៉ាងណាមិញ នៅពេលចូលរួម ក្នុងកម្មវិធី ជជែកកម្សាន្ត មួយនៅពេល ថ្មីៗនេះ Athena បានផ្លាស់ប្ដូរ ការគិតចំពោះ ចំណងស្នេហ៍ មួយនេះ។ ក្នុងកែវភ្នែក របស់នាង ហេតុផលដែល នាំឲ្យពួកគេ បែកគ្នា បានផ្លាស់ប្ដូរ។ “កំហុសឆ្គងមិន ស្ថិតនៅតែ ភាគីម្ខាង តែនៅទាំង សងខាង។ ខ្ញុំក៏មានភាព រឹងរូសរបស់ខ្ញុំ គេក៏មានភាព ឆ្មើងឆ្មៃ ផ្ទាល់ខ្លួន។ ពួកយើងស្រលាញ់គ្នា ដោយភាគីទាំងសងខាង មានភាពទាក់ទាញ រៀងៗខ្លួន ប៉ុន្តែដើម្បី កាន់ដៃគ្នាដើរ ទៅដល់ទីបញ្ចប់ ត្រូវមានភាព ដូចគ្នាទាំងការ គិតនិងជំហរ”។ តារាសម្ដែង ស្រីរូបនេះបាន ប្រាប់ឲ្យដឹងថា គំនិតផ្ទុយ ពីគ្នាជាមូលហេតុ នាំឲ្យចំណង ស្នេហាមួយនេះ ត្រូវប្រេះស្រាំ។

ដកស្រង់ពី ៖ Sabay