នាពេលថ្មីៗនេះ មានរូបភាពបែកធ្លាយនៃទូរស័ព្ទអេក្រង់បត់របស់ ក្រុមហ៊ុន OnePlus មុនក្រុមហ៊ុននេះប្រកាសចេញជាផ្លូវការ។ OnePlus ត្រូវបានគេដឹងរួចមកហើយថាបានត្រៀមខ្លួនរួចរាល់សម្រាប់បញ្ចេញស្មាតហ្វូន អេក្រង់បត់ ដើម្បីប្រកួតប្រជែងនៅលើទីផ្សារ។
ដោយនាពេលថ្មីៗនេះ មានការចែករំលែកនូវរូបភាពដែលអាចជារូបរាងរបស់ស្មាតហ្វូនអេក្រង់បត់ OnePlus។ តាមរយៈរូបភាពគេ សង្កេតឃើញថាវាមានរូបរាងអេក្រង់បិទបើកដូចទៅនឹងស៊េរី Galaxy Z Fold របស់ក្រុមហ៊ុន Samsung ដែរ។ ទូរស័ព្ទអេក្រង់បត់របស់ OnePlus នឹងបំពាក់ដោយកាមេរ៉ាក្រោយ ៣គ្រាប់ ហើយគុណភាពនៃការថតរបស់វាយ៉ាងណានោះ គេមិនទាន់បានបញ្ជាក់នៅឡើយ។ គេរំពឹងថា OnePlus នឹងបញ្ចេញវាជាផ្លូវការនៅអំឡុងខែសីហា ឆ្នាំ ២០២៣ខាងមុខនេះ៕
ខាងក្រោមនេះអាចជារូបរាងនៃទូរស័ព្ទអក្រង់បត់ របស់ក្រុមហ៊ុន OnePlus ៖
ដកស្រង់ពី៖Sabay