Social Network

Hyundai គ្រោងវិនិយោគជាង ៨០ពាន់លានដុល្លារដើម្បីពន្លឿនផែនការថយន្តអគ្គិសិនី

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្ត Hyundai Motor របស់កូរ៉េខាងត្បូង គ្រោងបោះទុនវិនិយោគប្រហែល ៨៥.៤១ពាន់លានដុល្លារក្នុងរយៈពេល ៩ឆ្នាំគិតចាប់ពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០៣២ ខាងមុខ ដើម្បីស្រាវជ្រាវ និងផលិតរថយន្តអគ្គិសនី។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ Hyundai គឺជាផ្នែកមួយនៃក្រុមហ៊ុនផលិតរថយន្ត KIA និងត្រូវបានគេស្គាល់ថាជើងខ្លាំងមួយស្ថិតក្នុងចំនោមក្រុមហ៊ុនផលិតរថយន្តធំបំផុតទាំង១០ របស់ពិភពលោក។

តាមរយៈសេចក្តីថ្លៃងការណ៍មួយ Hyundai បានឱ្យដឹងថា ខ្លួនមានបំណងលើកស្ទួយការធ្វើមូលដ្ឋានីយកម្មនៃផលិតកម្មរថយន្តអគ្គិសនី (EV) នៅអាមេរិក ដែលជាទីផ្សារធំបំផុតមួយរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ Hyundai ចង់បង្កើនចំណែកទិន្នផលពី ០.៧ភាគរយ ទៅ ៧៥ភាគរយក្នុងឆ្នាំ២០៣០ ដែលបង្ហញពីមហិច្ឆតាដ៏ធំបំផុតមួយ។

យ៉ាងណាមិញជុំវិញការវិនិយោគនេះ Hyundai នៅមិនទាន់ចេញរបាយការណ៍បញ្ជាក់ថា នឹងចាប់ផ្តើមនៅប្រទេសណាដំបូងគេនោះទេ តែបើតាមរបាយការណ៍កន្លងមកក្រុមហ៊ុនកូរ៉េខាងត្បូងនេះទំនងជាអាចបោះទុនវិនិយោគនៅអាមេរិកច្រើនជាងបណ្តាលប្រទេសផ្សេងៗ។ Hyundai បានសង្កត់ធ្ងន់ថាការវិនិយោគប្រហែល ៨៥.៤១ពាន់លានដុល្លាររហូតដល់ឆ្នាំ២០៣២ន នោះមិនមែនសម្រាប់តែរថយន្តអគ្គិសនីទាំងអស់នោះទេ ក្នុងនោះមានចំណែកប្រមាណជាង ៣០ពាន់លានដុល្លារគឺសម្រាប់បម្រុងទុកលើរថយន្តអគ្គិសនី ហើយអាចនឹងចំណាយច្រើនជាងនេះក្នុងដំណើរការលឿនជាងការរំពឹងទុក។

ទន្ទឹមនឹងការវិនិយោគក្នុងទំហំទឹកប្រាក់ដ៏មហាសាលនេះ Hyundai កំពុងកំណត់គោលដៅលក់រថយន្តអគ្គិសនីចំនួន ២លានគ្រឿងជារៀងរាល់ឆ្នាំគិតត្រឹមឆ្នាំ២០៣០ ហើយមានគោលបំណងសម្រេចបាននូវអត្រាប្រាក់ចំណេញច្រើនជាង ១០ភាគរយសម្រាប់រថយន្ត EV ក្នុងឆ្នាំតែមួយផងដែរ៕

ដកស្រង់ពី៖Fresh New