Social Network

Elon Musk ថាចង់វាយគ្នាមួយស្មើជាមួយ Mark Zuckerberg ស្រាប់តែមេ Facebook តបវិញថា "ប្រាប់ទីតាំងអ្នកមក"

នាពេលថ្មីនេះៗ មានព័ត៍មានថា មហាសេដ្ឋី Elon Musk ចង់ឡើងរិញ វាយគ្នាមួយស្មើជាមួយ មហាសេដ្ឋី Mark Zuckerberg។ ដើមហេតុដំបូង គឺ លោក Elon Musk បានបង្ហោះលើ Twitter ថា “ ខ្ញុំត្រៀមរួចរាល់ក្នុងការឡើងរិញ វាយគ្នា” ស្រាប់តែបន្ទាប់មកទៀត ថៅកែ Facbook លោក Mark Zuckerberg បាន screenshot អ្វីដែល Elon Musk បាននិយាយ ហើយបានយកមកបង្ហោះជា story នៅក្នុង Instagram ដោយបានដាក់ថា “ប្រាប់ទីតាំងរបស់អ្នកមក” ។

Iska Saric អ្នកនាំពាក្យក្រុមហ៊ុន Meta បាននិយាយថា “ខ្ញុំបញ្ជាក់ថាការបង្ហោះរបស់ Mark Zuckerberg នៅលើ Instagram មិនមែនជាការកំប្លែងលេងទេ គឺវាជាការពិត”។

ដោយឡែក កន្លងមកគេសង្កេតឃើញថា លោក Elon Musk បានបង្ហោះពាក្យសំដីឱ្យលោក Mark នៅលើ Twitter ដូចជា “Zuck my tongue” ជាដើម។ បើសិនការវាយគ្នារវាងមហាសេដ្ឋី ២រូបនេះ កើតឡើងមែន លោក Musk អាយុ ៥១ឆ្នាំ មានប្រៀបនៅត្រង់ថាលោកមានរាងកាយធំជាងលោក Zuckerberg។ ចំណែក Zuckerberg អាយុ ៣៩ឆ្នាំ ជាអ្នកចូលចិត្តនិងធ្វើតាមកីឡាករ MMA ដោយវាថ្មីៗនេះ លោកទើបឈ្នះការប្រកួត ជឺជីតស៊ូ ផងដែរ៕

ដកស្រង់ពី៖Sabay