Social Network

YouTube គ្រោងបើកដំណើរការ Shopping Channel ជាលើកដំបូងនៅកូរ៉េខាងត្បូង

(បរទេស)៖ កម្មវិធីចែករំលែកវីដេអូអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អាមេរិក YouTube គ្រោងដាក់ចេញ Official Chennel ថ្មីរបស់ខ្លួនជាលើកដំបូងដែលមានឈ្មោះថា YouTube Shopping Chennel នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី៣០ ខែមិថុនា ខាងមុខនេះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ នេះជាលើកទី១ ដែល YouTube ប្រកាសបើកដំណើរការ Shopping Chennel ឬបណ្តាញទិញទំនិញអនឡាញនៅលើភ្លេតហ្វមរបស់ខ្លួន។ កន្លងមក YouTube ផ្តល់ជូនតែសេវាកម្ម Livestream ឬ ដាក់ផ្សាយពាណិជ្ជកម្ម «ads» តែប៉ុណ្ណោះ។

ប្រភពពីសារព័ត៌មាន Yonhab បានឱ្យដឹងថា Shopping Channel ថ្មីរបស់ YouTube នឹងដាក់ឱ្យប្រើប្រាស់សម្រាប់រយៈពេលសាកល្បង ៩០ថ្ងៃដំបូងតែនៅកូរ៉េខាងត្បូងប៉ុណ្ណោះ នឹងដំណើរការជាភាសាកូរ៉េតែមួយគត់។ ជាមួយនឹងការបើកដំណើរការសាកល្បងនេះ ជំហ៊ានដំបូង YouTube នឹងបញ្ចេញភ្លេតហ្វម live-commerce ហើយគ្រោងនឹងពង្រីកភ្លេតហ្វម livestream shopping content រហូតដល់ទៅ ៣០ម៉ាកយីហោផ្សេងគ្នាឯណោះ៕

ដកស្រង់ពី៖Sabay