Social Network

ទូរស័ព្ទដំបូងគេលើលោក មាន Ram ទំហំ 24GB ទើបប្រកាសចេញនៅចិន មានតម្លៃជាង ១ពាន់ដុល្លារ

ទូរស័័ព្ទដំបូងគេដែលមានទំហំរ៉េម រហូតដល់ទៅ 24GB នោះគឺជាស្មាតហ្វូនរបស់ក្រុមហ៊ុនផលិតទូរស័ព្ទ ZTE ដែលទើបប្រកាសចេញកាលពីពេលថ្មីៗនេះ។

ZTE ជាក្រុមហ៊ុនផលិតទូរស័ព្ទរបស់ប្រទេសចិន ហើយនៅពេលថ្មីៗនេះបានប្រកាសចេញនូវស្មាតហ្វូនមួយឈ្មោះ REDMAGIC 8S Pro ដែលមានទំហំរ៉េមរហូតដល់ទៅ 24GB នេះជាទូរស័ព្ទលើលោកដំបូងគេដែលមានទំហំរ៉េមធំបែបនេះ។ ស្មាតហ្វូន REDMAGIC 8S Pro នឹងមកជាមួយនឹងឈីបប្រភេទ Snapdragon 8 Gen 2 ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 50 Megapixels។

ដោយសារតែវាជាប្រភេទទូរស័ព្ទផ្តោតសំខាន់សម្រាប់លេងហ្គេម ZTE បានបំពាក់ថ្មទំហំ 6000 មីលីអំពែរលើទូរស័ព្ទនេះ។ ចំពោះតម្លៃដែលបានប្រកាសដាក់លក់នៅក្នុងប្រទេសចិន ស្មាតហ្វូន REDMAGIC 8S Pro មានតម្លៃ ៥៥២ដុល្លារសម្រាប់ប្រភេទដែលមានទំហំអង្គផ្ទុកទិន្នន័យ 128GB/8GB Ram។ រីឯម៉ូដែលដែលមានរ៉េម 24GB និងអង្គផ្ទុកទិន្នន័យទំហំ 1TB វាមានតម្លៃប្រមាណ ១០៣៦ដុល្លារ៕

ដកស្រង់ពី៖Sabay