ក្រុមហ៊ុន Samsung គ្រោងនឹងផលិត ទូរស័ព្ទបត់ស៊េរីថ្មី ដែលមានរូបរាង រចនាស្រដៀងនឹង Galaxy S6 ដែរ។
នេះបើផ្អែកតាម ការបញ្ជាក់ពី វិបសាយ SamMobile។ទូរស័ព្ទបត់នេះ ត្រូវបានគេកំណត់ថា ជាម៉ូដែល SM-W2016 ដោយមានបំពាក់ នូវអេក្រង់ទំហំ ៣,៩អ៊ីញ ប្រភេទ Super AMOLED ដែលមាន Resolution ទំហំ ១២៨០ x ៧៦៨ ភីកសែល។ វាមានការរចនា ឡើងដោយប្រើប្រាស់ នូវសារធាតុកញ្ចក់ រួមជាមួយនឹងដែក។ មិនខុសពី ទូរស័ព្ទបត់មុនៗ SM-W2016 មានបំពាក់នូវក្ដារចុចប្រភេទលេខ (T9) និងមានបំពាក់ កាមេរ៉ាមេទំហំ១៦MP ឯកាមេរ៉ាទី ពីរទំហំ៥MP។
និយាយពី Hardware ខាងក្នុងវិញ SM-W2016 មានបំពាក់ដោយ Processor Exynos 7420, RAM ទំហំ៣GB, អង្គផ្ទុកទិន្នន័យ ទំហំ៦៤GB និងដើរដោយ ប្រព័ន្ធប្រតិបត្តិការ Android 5.1.1 Lollipop។ ទូរស័ព្ទនេះមានទម្ងន់ ២០៤ក្រាម និងមានបណ្ដោយ១២០,៤ម.ម ទទឹង៦១ម.ម កម្រាស់១៥,១ម.ម។គួរបញ្ជាក់ថា ក្រុមហ៊ុន Samsung នៅមិនទាន់បាន បញ្ជាក់ជាផ្លូវ ការចំពោះការផលិតទូរស័ព្ទបត់នេះទេ ដោយព័ត៌មាន ខាងលើគឺ គ្រាន់តែជាការបែកធ្លាយ ពីប្រភពមួយប៉ុណ្ណោះ៕
ដកស្រង់ពី៖ Sabay