Social Network

តើអ្នក ដែលឈាមច្រមុះ ដែរឬទេ?

សុខភាព ៖ ឈាមហូរចេញ ពីរន្ធច្រមុះ ឬឈាមច្រមុះ តែងតែកើតឡើង ចំពោះក្មេង ដែលការ ហូរឈាមចេញពី ច្រមុះបែបនេះ មើលទៅគួរឲ្យ ភ្ញាក់ផ្អើលខ្លាំងណាស់ ក៏ប៉ុន្តែបញ្ហានេះ មិនមែនជា បញ្ហាធ្ងន់ធ្ងរឡើយ ។

មូលហេតុសំខាន់ៗ ដែលតែងតែ ធ្វើឲ្យក្មេងៗ មានអាការៈ ឈាមច្រមុះ គឺបណ្តាលមកពី សសៃឈាម រត់នៅត្រង់ ភ្នាស់សាច់ច្រមុះ ដោយសារតែការ កើតជំងឺផ្តាសាយធំ និងការខំប្រឹង ញើសសំបោរចេញមកខាងក្រៅខ្លាំងៗពេក ឬអាចបណ្តាលមក ពីការចូលចិត្ត ខ្វេះរន្ធច្រមុះ ឬអាចមកពី អាការៈចាញ់ អាកាសធាតុក្តៅខ្លាំង ។

ទោះបីជា យ៉ាងណាក្តី ជួនកាលសសៃឈាម ដែលហូរចេញ ពីច្រមុះខ្លាំងនោះ ក៏អាចមានបញ្ហា ធ្ងន់ធ្ងរដែរ ដូចជា ការហូរឈាម ចេញពីផ្នែកដែល ជ្រៅនៅក្នុងច្រមុះ និងមិនព្រមឈប់ហូរ ដោយងាយៗឡើយ រហូតទាល់ តែចាក់ថ្នាំ ឃាត់ឈាម ព្រមទាំងស្អំ ទឹកកកទើបបាត់។ ក៏ប៉ុន្តែអាការៈ បែបនេះ កើតឡើងតែ ចំពោះមនុស្ស វ័យចំណាស់តែ ប៉ុណ្ណោះ។

 ដោយឡែកនៅ ពេលដែលអ្នក មានអាការៈបែបនេះ អ្នកគួររក វិធីទប់ស្កាត់ដូចជាៈ

 ១. អង្គុយឱនមុខចុះ ហើយឈ្ងោកទៅខាងមុខ ដើម្បីឲ្យឈាម ហូរស្រក់ចេញមក។

 ២. ប្រើម្រាមដៃ ឬម្រាមចង្អុលដៃ ច្របាច់ច្រមុះ ឲ្យណែនទាំងសងខាង ដោយទ្រាំអត់ដង្ហើម តាមច្រមុះប្រមាណ ៥ នាទី ដែលត្រូវដក ដង្ហើមចេញតាមមាត់វិញ។

 ៣. ប្រសិនបើមាន ឈាមចេញច្រើន អ្នកត្រូវរកសំឡីមួលឲ្យណែន រួចញាត់ចូលទៅក្នុង រន្ធច្រមុះ ហើយព្យាយាម ច្របាច់ច្រមុះឲ្យ បានច្រើនដង លុះត្រាតែបាត់ហូរ ឈាមចេញមក ៕

ដកស្រង់ពី ៖ ដើមអម្ពិល