Social Network

MG GT នាំចូលមកប្រទេសកម្ពុជា ជាមួយនិងតម្លៃដាក់បង្ហាញត្រឹមតែ 29,999 USD

ចាប់កំណើត ឡើងនៅឆ្នាំ១៩២៤ នៅប្រទេសអង់គ្លេស។ MG មកដល់ប្រទេស កម្ពុជានៅឆ្នាំ ២០១៣។

ត្រឡប់មកជាមួយ នឹងបែបបទនៃរថយន្ត ថ្មីទំនើបសំរាប់ មនុស្សជំនាន់ថ្មី រថយន្ត MG GT ជាជំនាន់ ទីបួន នៃប្រវត្តិសាស MG GT. MG ត្រលប់មកវិញ ជាមួយនិងអតីតកាល របស់ខ្លួនជាមួយ នឹងការរចនាដ៏រុងរឿង ផ្ទៃដ៏ឆើតឆាយ នឹងបច្ចេកវិទ្យា ច្នៃប្រឌិតថ្មី។ សូមណែនាំ MG GT សេរី ២០១៦ ទើបតែមកដល់ ប្រទេសកម្ពុជា។ វាជាការសម្ពោធ Tourer ដំបូងគេដែលចូល មកប្រទេសកម្ពុជា ជាមួយនិងតម្លៃ ដាក់បង្ហាញត្រឹមតែ ២៩៩៩៩ USD តែបុណ្ណោះ ជាមួយនឹងម៉ាស៊ីន 1.4 TGI ប្រើប្រាស់ត្រឹមតែ 5.9L ក្នុងចម្ងាយ 100 KM. MG GT ផ្តល់នូវការបើកបរ ដ៏ឆ្លាតវៃជាមួយ នឹងតុល្យភាពថ្ មីរបស់ប្រអប់លេខ Dual Clutch Transmission. Dual Clutch Transmission ធើ្វអោយរថយន្ត មានការប្រើប្រាស់សាំង តិចជាងប្រអប់លេខធម្មតា ១០%។

ជាទូទៅរថយន្ត ដែលបំពាក់នូវ បចេ្ចកវិទ្យានេះមាន តែរថយន្តស៊េរីទំនើបដូចជា VZ, រថយន្ត BMW, រថយន្ត Mercedes មានបច្ចេកវិទ្យានេះ នៅលើទីផ្សារ កណ្តាលគឺវា មានតំលៃដ៏ល្អ ឥខោ្ចះសំរាប់មនុស្សជំនាន់ថ្មី។ នេះគឺជាម៉ាកយីហោ ដ៏ល្បីមួយដែល បានចាប់កំណើត ឡើងជាង៩០ឆ្នាំ ប្រណីតហើយ មានតំលៃសមរម្យ ។ ជាមួយនឹងទីតាំង ដែលស្ថិតនៅលើ ផ្លូវសហព័ន្ធរុស្សី MG សង្ឃឹមវានឹង មានអតិថិជន ជាច្រើនមកធើ្វការ សាកល្បងនេះ បន្ទាប់ពីមានការ ជោគជ័យនៅលើរថយន្ត MG6 រឺ MG 550 ដែលយើងបាន មើលឃើញជាទៀងទាត់ នៅតាមផ្លូវ បើសិនជាយើង នៅរាជធានីភ្នំពេញ ។ សូមទំនាក់ទំនងមក MG : 023 882 552

ដកស្រង់ពី៖ khmer-note