Social Network

ប្រភព​​ទម្លាយ​មូលហេតុ ម៉ៅ ហាជី ចុះ​កុងត្រាជាមួយ​ផលិតកម្ម​ថោន

ថ្មីៗនេះមាន ព័ត៌មានមកថា ខាងហង្សមាស គ្រោងដាក់ពាក្យ ប្ដឹងអតីតបេក្ខភាពកម្មវិធី Cambodian Idol ម៉ៅ ហាជី បន្ទាប់ពីលោក បានទៅចុះកុងត្រា ជាមួយផលិតកម្មផ្សេង និងមិនព្រមចេញ មុខដោះស្រាយ។

ប៉ុន្តែបើតាម ប្រភពជាអ្នកស្និទ្ធស្នាល នឹងអតីតបេក្ ខភាពរូបនេះប្រាប់ Sabay ថា ការសម្រេចចិត្តរបស់ ហាជី ដូច្នេះព្រោះតែមើល កុងត្រាជាមួយ កម្មវិធីមិនច្បាស់។ “បងដឹងរឿងនេះ ដោយសារតែគេ (ហាជី) ប្រាប់បងដែរថា ពេលចូលប្រឡងដល់វគ្គ Live Show បេក្ខជនទាំង ១២ នាក់ចុងក្រោយហ្នឹង បានចុះកុងត្រាមួយឆ្នាំ ហើយនៅក្នុងនោះ ផងដែរក៏បាន ដាក់ថាក្នុងរយៈពេល ប្រឡងនេះគឺ  មិនអាចឲ្យបេក្ខជន ណា លាលែង ឬបោះបង់ការ ប្រឡងឡើយ។

រូបគេគិតថា នោះជាកុងត្រា ជាមួយកម្មវិធី ប្រឡងចម្រៀង ហើយពេលប្រឡងចប់ ក៏ចប់ទៅតាមនឹងដែរទៅ អត់ដឹងថាទោះ ជាកម្មវិធីចប់ ហើយក៏ដោយ ក៏ត្រូវនៅឲ្ យផុតសិនដែរ។” តែអ្នកស្រីបានឲ្យដឹងថា ខ្លួនមិនបាន មើលឃើញក្រដាស កុងត្រានឹងទេ តែឮតារាចម្រៀង ខាងលើនិយាយ ផ្ទាល់មាត់។ បើតាមការបញ្ជាក់ពីស្ត្រី កូនពីរខាងលើថា មុនពេលមានរឿង ចង់ប្ដឹងផ្ដល់នេះ ឡើងធ្លាប់មានបុគ្គលិក របស់ខាង ផលិតកម្ម ហង្សមាសបាន ទូរសព្ទមកដោយប្រាប់ ហាជី ថាកុំឲ្យចុះកុងត្រា ជាមួយផលិតកម្ម ផ្សេងប្រយ័ត្នគេប្ដឹង។

ម្យ៉ាងវិញទៀត អ្នកស្រីដែលមានវ័យ ៣០ ឆ្នាំស្ដើងរូបនេះ បានប្រាប់បន្តទៀតថា ខាងផលិតកម្មធំ ប្រចាំប្រទេសកម្ពុជានោះ មានការអន់ចិត្តចំពោះ ហាជី ព្រោះរូបគេ ខកខានឡើងច្រៀង កម្មវីធីប្រគំតន្រ្តី បីបួនដង។ ប្រភពដដែលបាន បញ្ជាក់ថា៖ “តាមពិតរឿងដែល ហាជី មិនបានឡើងច្រៀង ឲ្យកម្មវិធីរបស់ ហង្សមាសនោះ ព្រោះគ្នាជាប់ ច្រៀងនៅបាត់ដំបង។ ”បញ្ហាខាងលើ លោក អ៊ិន ទីតូ អ្នកគ្រប់គ្រងកម្មវិធី Cambodian Idol មិនអធិប្បាយ ដោយស្នើឲ្យ តាមដានព័ត៌មាន របស់ហង្សមាសនានា ដែលពាក់ព័ន្ធ នឹងករណីរបស់ ម៉ៅ ហាជី។

ងាកមកខាង ផលិតកម្មថោនវិញ ត្រូវបានលោកមាស សុខរតនៈ អ្នកចាត់ការ ទូទៅធ្លាប់បានប្រាប់ Sabay ដោយខ្លីថា រូបលោកមិនទាន់ បានឃើញកុងត្រា និងមុខមាត់ពិត របស់អតីតបេក្ខភាព Cambodian Idol រូបនេះទេ។ លោកបានបញ្ជាក់ថា មូលហេតុដែលធ្វើ ឲ្យលោកមិនទាន់បានឃើញ ម៉ៅ ហាជី ព្រោះតែខាងម្ចាស់ ផលិតកម្មជាអ្នកជ្រើសរើស និងចុះកុងត្រាផ្ទាល់ ជាមួយតារាចម្រៀង។ ទោះបីជាយ៉ាងណា រហូត មកដល់ពេលនេះ នៅតែមិនទាន់មាន ការបកស្រាយ ណាមួយឲ្យ បានច្បាស់លាស់ ពីសាមីខ្លួន ម៉ៅ ហាជី នៅឡើយទេពាក់ព័ន្ធ ទៅនឹងរឿងរ៉ាវ ចម្រូងចម្រាសនេះ ខណៈទូរសព្ទដែល លោកធ្លាប់ ប្រើរាល់ ដង មិនអាចទទួល ការហៅចូលបាន៕

ដកស្រង់ពី៖ Sabay