ក្រុមហ៊ុនធ្វើ តេស្ត Consumer Reports បានរកឃើញថា Laptop ពពួក MacBook របស់ក្រុមហ៊ុន Apple អាចផ្ដល់ទំនុកចិត្ត បានល្អជាង Laptop ដើរដោយ Windows បន្ទាប់ពីគេ បានធ្វើការសិក្សា ទៅលើ សមត្ថភាពរបស់ Laptop ក្នុងលក្ខណៈ ទ្រង់ទ្រាយធំមួយ។
ក្រុមហ៊ុនបានធ្វើការ សាកសួរទៅកាន់ អ្នកចុះឈ្មោះចំនួន ៥៨ ០០០នាក់ ដែលបានទិញ Laptop នៅចន្លោះឆ្នាំ ២០១០ ដល់ ២០១៥ ដើម្បីដឹងពី បទពិសោធន៍នៃ ការប្រើប្រាស់បាន ជួបប្រទះនា ពេលកន្លង មក រួមទាំងការអន់ថយ សមត្ថភាពផងដែរ។ ក្នុងចំណោម Laptop ជាច្រើន ប្រភេទ មាន Laptop ពីរប្រភេទដែល លេចធ្លោជាង គេក្នុងការសិក្សានេះគឺ MacBook Air ដែលមានកម្រិត សមត្ថភាពធ្លាក់ចុះ ៧% និង MacBook Pro មាន ៩%។
លទ្ធផលបាន បង្ហាញទៀតថា ក្រុមហ៊ុន Apple មាន Laptop ដែលផ្ដល់ទំនុកចិត្ត បានល្អប្រសើរជាង គេពោលសមត្ថភាព ធ្លាក់ចុះតែ១០% ភាគរយ ប៉ុណ្ណោះក្នុងរយៈពេល ប្រើប្រាស់ ៣ ឆ្នាំដំបូង។ ដោយឡែក Laptop ដើរដោយ Windows មានកម្រិតនៃការធ្លាក់ ចុះសមត្ថភាពខ្ពស់ ដូចជា Samsung និង Gateway មាន ១៦% ចំណែកឯផលិតផល របស់ក្រុមហ៊ុន ដទៃមាន ១៨% ទៅ ១៩%។
បើនិយាយអំពី Software វិញ ៧១% នៃអ្នកប្រើប្រាស់ Laptop របស់ក្រុមហ៊ុន Apple មានការពេញចិត្ត ទៅនឹងប្រព័ន្ធប្រតិបត្តិការ OS X ចំណែកឯ ប្រព័ន្ធប្រតិបត្តិការ Windows វិញមាន អ្នកប្រើប្រាស់ ៣៨% ដែលពេញចិត្ត៕
ដកស្រង់ពី៖ sabay