Social Network

ឧបករណ៍​ពិសេស​ប្រែ​ក្លាយ​អេក្រង់​ធម្មតា​​ទៅ​ជា​អេក្រង់​ Touch បាន

អេក្រង់ Touch បានក្លាយជាចំណុច ទាក់ទាញមួយ សម្រាប់អ្នកប្រើប្រាស់ មួយចំនួន ប៉ុន្តែ Laptop ដែលមានលក់ នៅលើទីផ្សារនា ពេលបច្ចុប្បន្ននេះ ភាគច្រើនគឺ មិនមានមុខងារ មួយនេះឡើយ។

ប៉ុន្តែក្រុមហ៊ុន មួយអាចធ្វើ ឲ្យអេក្រង់មិនអាច Touch ទៅជាអេក្រង់អាច Touch បាន។ ក្រុមហ៊ុនមួយឈ្មោះ Neonode បានបង្កើតនូវឧបករណ៍ AirBar ដែលអាចធ្វើ ឲ្យអេក្រង់ Laptop ធម្មតាប្រែក្លាយជាអេក្រង់ Touch បាន។ ឧបករណ៍នេះអាច ប្រើប្រាស់បាន  យ៉ាងងាយស្រួល ដោយមិនទាមទារ ឲ្យធ្វើការកែសម្រួល Hardware ឬ Software កុំព្យូទ័រណាមួយឡើយ ពោលគឺគ្រាន់តែយក មកតភ្ជាប់នឹង រន្ធដោតរបស់កុំព្យូទ័រប៉ុណ្ណោះ។

ឧបករណ៍ AirBar ធ្វើការគ្របដណ្ដប់ អេក្រង់ធម្មតា ដោយផ្ទាំងមើល មិនឃើញនឹងភ្នែកមួយ ដែលអាចឲ្យអ្នកបញ្ញាអេក្រង់ ដោយគ្រាន់តែ យកម្រាមដៃស្ទាប។ អ្នកគ្រាន់តែយកបន្ទះ ជ័រពណ៌ខ្មៅមួយ នេះដាក់ពីក្រោមអេក្រង់ Laptop បន្ទាប់មកគ្រាន់តែ ដោតខ្សែរបស់ វាចូលទៅក្នុងរន្ធ USB នោះនឹងប្រើ បានជាមិនខាន។ AirBar អាចធ្វើការចំណាំនូវ កាយវិការដែលអ្នក ប្រើទៅលើអេក្រង់ដូចជា ច្បិចម្រាមដៃ, អូសទៅឆ្វេងឬស្ដាំ, ពង្រីក និងអូសទៅលើ ឬក្រោមជាដើម។

ឧបករណ៍នេះក៏ អាចដំណើរការបាន ជាមួយនឹងស្រោមដៃ ជក់ ខ្មៅដៃ ឬអ្វីៗដែលនៅក្បែរអ្នក។ ចំពោះការផលិត ជាលើកដំបូងនេះ AirBar នឹងដំណើរការតែជាមួយ Laptop ដើរដោយ Windows 7,8 និង 10 ដែលមានអេក្រង់ទំហំ១៥,៦អ៊ីញ។ នៅថ្ងៃខាងមុខ ក្រុមហ៊ុននឹងសិក្សា ជាបន្ថែមដើម្បីឲ្យឧបករណ៍ នេះអាចដំណើរការ ជាមួយទំហំ អេក្រង់ច្រើនប្រភេទ។ ឧបករណ៍ AirBar នឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងកម្មវិធីបច្ចេកវិទ្យា CES នាទីក្រុង Las Vegas នៅខែក្រោយនេះ ប៉ុន្តែគេបានបើក ទទួលការកុម្ម៉ង់មុន តាមរយៈអនឡាញ ដែលមួយគ្រឿង មានតម្លៃ៤៩ដុល្លារ៕

ដកស្រង់ពី៖ Sabay