Social Network

លោក​សុះ ម៉ាច បង្ហាញ​ការ​លំបាក​លើ​ការ​ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ​ក្នុង​អាណត្តិ​ទី​បី

រាជធានីភ្នំពេញ ៖ ប្រធានសមាគម សិល្បករខ្មែរ លោកសុះ ម៉ាច បានបង្ហាញកង្វល់ និងការលំបាកមួយចំនួន លើការដឹកនាំសមាគម សិល្បករខ្មែរក្នុង អាណត្តិទីបី ដែលបញ្ហាទាំងនោះ ក្លាយជាឧបសគ្គក្នុងការ ដឹកនាំសមាគម ឲ្យមានដំណើរការ ទៅមុខបានរលូន ។

លោកសុះ ម៉ាច បានលើកឡើងថា មានបញ្ហាប្រឈម ចំនួន២ ធំៗ ដែលលោកគិត ថាមានការលំបាក នៅក្នុងដំណើរការសកម្មភាព របស់សមាគម សិល្បករខ្មែរនៅ អាណត្តិទី៣នេះ។ បញ្ហាទាំងនោះគឺជា រឿងចាស់ដែល បានអូសបន្លាយ រហូតដល់ក្នុង អាណត្តិរបស់លោក ។ តាមរយៈខ្លឹមសារ ដែលលោកសុះ ម៉ាច សរសេរបង្ហោះ លើទំព័រហ្វេសប៊ុក ឲ្យដឹងថា «រាល់បញ្ហា និងទុក្ខលំបាករបស់សិល្បករ សិល្បការិនីគឺជាបញ្ហា និងទុក្ខលំបាក របស់ខ្ញុំដែរ ។

ក្នុងនាមខ្ញុំបាទ ជាប្រធានសមាគម សិល្បករខ្មែរ នឹងមិនព្រងើយកន្តើយ ឡើយនៅពេលបាន ដឹងខ្ញុំនិងខំប្រឹងជួយ ឱ្យអស់ពីលទ្ធភាព របស់ខ្ញុំ និងសមាគម ។ យើងសោកស្តាយ ណាស់ដោយសារមិត្តសិល្បករសិល្ប ការិនីយើងមួយ ចំនួនខ្វះសាមគ្គី រួបរួមគ្នាជាធ្លុង មួយជ្រកក្រោមដំបូល សមាគមសិល្បៈ តែមួយជាមួយគ្នា និងសមាជិកមួយចំនួន មិនបានមក បង់ប្រាក់ទ្រទ្រង់ សមាគមក្នុងមួយឆ្នាំ១២ដុល្លារ ឱ្យទៀងទាត់ឡើយ តែដល់ពេលមាន បញ្ហាពួកគាត់ តែងតែស្រែករក សមាគមឱ្យជួយ នេះជាការណ៍ពិត! រីឯថវិការបស់អាណត្តិ មុនៗដែលនៅសល់ ក៏មិនទាន់បានទទួលទៀត អាណត្តិទីបីដំណើរការយ៉ាងលំបាក ដោយសារតែខ្វះការ ស្រុះស្រួលគ្នាធ្វើការ របស់ក្រុមប្រឹក្សាទាំង១១រូប ដោយសារពួក គាត់ខ្លះរវល់ និងមិនយល់ ចិត្តខ្វែងគំនិតគ្នា ដោយសារបញ្ហា អាណត្តិទីពីរមិនទាន់ដោះស្រាយឱ្យចប់ តែទោះយ៉ាងណា ក៏ខ្ញុំមិនភ្លេច អរគុណចំពោះ សប្បុរសជន ជាពិសេសលោក ឧកញ៉ាបណ្ឌិតជា រតនា និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ មន្ត្រីរាជការ និងមិត្តសិល្បករ សិល្បការិនី ជាច្រើន ព្រមទាំងក្រុម ហ៊ុន SABAY ដែលជួយជ្រោមជ្រែង និងលើកទឹកចិត្ តដល់ខ្ញុំបន្តដឹកនាំ រហូតចប់អាណត្តិ និងបន្តដឹកនាំ ដល់អាណត្តិទីបួន ។

ទោះជាយ៉ាងណា ក្នុងអាណត្តិនេះ មានការធូរស្រាល ចិត្តច្រើន ព្រោះមានក្រុមប្រឹក្សា ទាំងចាស់ថ្មីជួយ ដល់ខ្ញុំក្នុងការដឹកនាំ ជាលទ្ធផលយើងបាន ជោគជ័យជាច្រើន ដោយសារការ តស៊ូឈ្មុសឈ្មុល និងបានទទួលការ យោគយល់ពី រាជរដ្ឋាភិបាលដែល យើងបានទាមទារ សូមឱ្យមានការចាក់ បញ្ចាំងភាពយន្តខ្មែរ នៅម៉ោងមាសគ្រប់ បណ្តាស្ថានីយទូរទស្សន៍ នាដើមឆ្នាំពី២០១៦ ផងដែរ ។ ខ្ញុំនៅតែសង្ឃឹមយ៉ាងមុតមាំថា មិត្តសិល្បៈទាំងអស់គ្នា នឹងយល់នូវពាក្យ អ្វីទៅដែលហៅថា«សាមគ្គី» ? ហើយពួកគេ នឹងងាកមករួបរួមគ្នា ដើម្បីជួយទ្រទ្រង់ សិល្បៈយើងទាំងអស់គ្នា ឱ្យរុងរឿងឡើងវិញ» ៕

 

 

 

ដកស្រង់ពី៖ Kohsantepheap