Social Network

Mai Davika និង​តារា​កែ​ភេទ Poyd មាន​ឈ្មោះ​ក្នុង​បញ្ជី​ស្រី​ស្អាត​ជាង​គេ​នៅ​លើ​ពិភពលោក

តារាសម្ដែងថៃ ល្បី២រូបគឺ Poyd Treechad ជាតារាកែភេទ និងតារាស្រី Mai Davika ត្រូវបានគេហទំព័រ TC Candler ប្រកាសឈ្មោះស្ថិត ក្នុងចំណោមតារាស្រី នៅទូទាំងពិភព លោកទាំង១០០ រូបដែលមាន សម្រស់ស្អាតជាង គេប្រចាំឆ្នាំ ២០១៥។

Poyd Treechad អតីតបវរកញ្ញា Tiffany និងទទួលបានជោគជ័យ ខ្លាំងជាតារា សម្ដែង នៅហុងកុងឈរ លេខរៀងទី៦៣ ក្នុងបញ្ជីស្រីស្អាតជាង គេនៅលើពិភពលោក ខណៈ Mai Davika ដែលគ្រប់គ្នា ស្គាល់ច្បាស់ជា តួស្រីក្នុងរឿង “Pee Mark” ស្ថិតនៅលេខ៩៦។ កាបោះឆ្នោតនេះ ដោយមានការចូលរួម ពីមនុស្ស១០០លាននាក់ ជុំវិញពិភពលោក ហើយមាន តារាស្រីឈរឈ្មោះ ៥០ ០០០នាក់ និងចុងក្រោយ សម្រេចយក១០០នាក់។

សម្រាប់ ឆ្នាំនេះ តំណែងស្រីស្អាត ជាងគេនៅលើពិភពលោក បានទៅតារាស្រីកូរ៉េ Nana សមាជិករបស់ក្រុម ចម្រៀង After School៕

ដកស្រង់ពី៖ Sabay