Social Network

តារាប្រុសកូរ៉េជើងខ្លាំង ទាំង ៨នាក់ សុទ្ធតែកើតឆ្នាំរោង មានឥទ្ធិពលដូចនាគរាជ

ឆ្នាំ ២០២៤ ដែលត្រូវនឹងឆ្នាំនាគ (ឆ្នាំរោង) នាំមកនូវការយកចិត្តទុកដាក់ជាពិសេសចំពោះអ្នកដែលកើតនៅក្រោមសញ្ញារាសីចក្រចិនដ៏គួរឱ្យគោរពនិងសំណាងនេះ។

បុគ្គលណា ដែលកើតឆ្នាំរោងត្រូវបានគេមើលឃើញជាមនុស្សមានគំនិតច្នៃប្រឌិត មានទំនុកចិត្ត មានសមត្ថភាព និងបញ្ញាកំពូល។ វាឆ្លុះបញ្ចាំងពីនិមិត្តសញ្ញាគួរឱ្យគោរពរបស់សត្វទេវកថាដែលទាក់ទងនឹងភាពជាអ្នកដឹកនាំ និងសប្បុរសធម៌។

ដូច្នេះអ្នកដែលកើតក្នុងឆ្នាំរោង តែងត្រូវបានគេចាត់ទុកថាជាអ្នកមានភាពជោគជ័យគួរឲ្យកត់សម្គាល់។ ជាឧទាហរណ៍ជាក់ស្ដែង សូមបង្ហាញជូននូវបញ្ជីឈ្មោះតារាប្រុសដែលសុទ្ធតែកើតឆ្នាំ រោង ហើយផ្អែកលើសមត្ថភាព បូករួមនឹងបុណ្យសំណាង រាសីពីកំណើតពួកគេក្លាយជាអ្នកដែលឥទ្ធិពលបំផុត៖ អ្នកកើតឆ្នាំរោង នៅឆ្នាំ ១៩៧៦

១. Kim Jong Kookក្រៅពីមានកាយសម្បទារឹងមាំ Kim Jong Kook ក៏ត្រូវាបានគេសរសើរជាញឹកញាប់ថាជា អ្នកដែលមានប្រាជ្ញាដ៏មុតស្រួច កាន់តែធ្វើឱ្យលោកទទួលបានការពេញចិត្តពីអ្នកគាំទ្រច្រើនឡើងៗដោយមិនបាច់ប្រឹង។

២. Cha Tae HyunCha Tae Hyun គឺជាតារាសម្ដែងកូរ៉េដែលមានមុខមាត់បំផុត និងទទួលរហស្សនាមថាជា ផ្ការីកគ្របរដូវទៀតផង។ លោកត្រូវបានគេស្កាល់ច្បាស់ដំបូងគេ ពេលសម្ដែងក្នុងរឿងកំប្លែងមនោសញ្ចេតនា ជាមួយ Jun Jihyun មានចំណងជើងថា “My Sassy Girl”។

៣. Jang Hyuk Jang Hyuk គឺជាតារាសម្តែងកូរ៉េខាងត្បូងម្នាក់ទៀតដែលកើតក្នុងឆ្នាំ ១៩៧៦។ លោកត្រូវបានគេទទួលស្គាល់យ៉ាងច្រើន ពេលបង្ហាញសមត្ថភាពសម្តែងដ៏ខ្លាំងក្លា និងទាក់ទាញដំបផុត តាមរយៈរឿងភាគ និងខ្សែភាពយន្តធំៗ។ ស្នាដៃគួរឱ្យកត់សម្គាល់របស់ Jang Hyuk រួមមាន “Volcano High” និង “Fated to Love You” ដែលបង្ហាញពីភាពប៉ិនប្រសព្វរបស់លោក ទៅតាមប្រភេទតួផ្សេងៗមិនឲ្យអ្នកមើលខកចិត្តទេ។ វត្តមានបេញដោយសមត្ថភាពរបស់លោកបែបនេះហើយ ដែលនៅតែបន្តធ្វើឱ្យលោកទទួលបានការកោតសរសើរនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េតាំងពីចូលសិល្បៈទល់បច្ចុប្បន្ន។អ្នកកើតឆ្នាំរោង នៅឆ្នាំ ១៩៨៨

១. G-Dragon G-Dragon ដែលជាមេក្រុម K-Pop ដ៏ល្បីគឺ BIGBANG ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់ពួកគេក្នុងឆ្នាំ ២០០៥ មក។ វត្តមានលើវិស័យសិល្បៈរបស់ G-Dragon ពិតជាមិនមែនជារឿងធម្មតាឡើយ ដោយលោកក៏ជាបុគ្គលសំខាន់ប្រចាំវិស័យ និងនាំអន្តរជាតិទទួលស្គាល់ K-Pop ច្រើនគួរសម។ ដោយសារសមត្ថភាព និងឥទ្ធិពលរបស់ G-Dragon លោកថែមទាំងត្រូវបានគេឲ្យរហស្សនាមថាជា King Of K-POP ទៀតផង។

២. Park Seo Joon សមត្ថភាពក្នុងវិស័យសម្ដែងរបស់ Park Seo Joon ពិតពុំមែនជារឿងលេងសើចឡើយ ព្រោះតាំងពីបង្ហាញខ្លួនមក លោកកានតែឡើងស្រឺតៗ រហូតឈានដល់អាចពង្រីកការសម្ដែង ទៅដល់ហូលីវូដតាមរយៈរឿង "The Marvels"។ តាមការសង្កេតរបស់អ្នកគាំទ្រ បានលើកឡើងថា រឿងណាដែលមានវត្តមាន Park Seo Joon ពេលចេញភ្លាម គឺដឹងតែផ្ទុះភ្លាម។

៣. Ok Taecyeonអ្នកដែលមិនអាចខ្វះបានក្នុងអត្ថបទនេះគឺ Ok Taecyeon។ តារាប្រុសដែលមានទាំងព្រមរូបនេះ បានបង្ហាញឲ្យឃើញថាអ្នកកើតឆ្នាំរោង ពិតជាមានឥទ្ធិពលមិនធម្មតា បូករួមនឹងខួរក្បាលឆ្លាតវៃ និងយល់ស្ថានការណ៍បានគ្រប់កាលទេសៈ។ ភាពជោគជ័យដែលលោកមាននៅពេលនេះ ជាឧទាហរណ៍ច្បាស់ៗពេកទៅហើយ ថាលោកជាមនុស្សដែលកើតមកពេញដោយទេពកោសល្យតាំងពីកំណើតមក។

៤. Jung Hae In ឥទ្ធិពលរបស់បុរសម្នាក់នេះក៏មិនធម្មតាដែរ មិនថាក្នុងវិស័យសិល្បៈ និងជីវិតរស់នៅប្រចាំថ្ងៃ។ Jung Hae In គឺជាអ្នកជោគជ័យខ្ពស់ ហើយឆ្លាត ពូកែ និងបត់បែនបានល្អបំផុត។ លោកមានគំនិតច្នៃប្រឌិត ឧត្តមគតិ និងចេះយល់ចិត្ត ហើយចរិតលក្ខណៈទាំងនេះបង្ហាញឲ្យឃើញទាំងអស់នៅក្នុងជម្រើសអាជីពការងាររបស់ Jung Hae In។

៥. Im SiwanIm Siwan ដែលប្តូរពីតារាចម្រៀងទៅជាតារាសម្តែង ក៏កំពុងរីករាយនឹងភាពជោគជ័យដែលខ្លួនទទួលបានដែរ។ អរគុណដល់ការខិតខំប្រឹងប្រែង និងដុសខាត់សមត្ថភាពកាន់តែខ្លាំង ធ្វើឲ្យអ្នកគាំទ្រមានមោទកភាព ដែលមានលោកជា Idol៕

ដកស្រង់ពី៖Sabay