Social Network

មនុស្សល្អទៅដល់ណាក៏មានញាតិរាប់! Rick KH ទទួលរឿងល្អៗបែបនេះ ពីអ្នកខេត្តជុំវិញបឹងទន្លេសាប

Rick KH Content Creator ល្បីឈ្មោះដែលមានគាំទ្រយ៉ាងច្រើនស្ទើរតែគ្រាប់ស្រទាប់មិនថា យុវវ័យ វ័យកណ្ដាល ឬវ័យចំណាស់នោះទេ ហើយថ្មីៗនេះ កំលោះសង្ហាររូបនេះទទួលបានបទសោធន៍ អារម្មណ៍ល្អៗជាច្រើនពីប្រជានពលរដ្ឋរស់នៅតាមដងទន្លេសាប។

ថ្មីៗនេះ Rick KH បានធ្វើដំណើរជុំវិញតាមទន្លេសាប បានជួបប្រជាពលរដ្ឋជាច្រើននាក់ អ្វីដែលធ្វើឱ្យ Rick កាន់តែរីករាយ និងមិនស្មាននោះគឺមានបងប្អូនខ្មែរនៅតាមខេត្តជាច្រើន សុទ្ធតែជាអ្នកគាំទ្ររបស់ខ្លួន ហើយអ្វីដែលកាន់តែពិសេសនោះ Rick KH បញ្ជាក់ថាមិនត្រឹមតែស្រឡាញ់គាំទ្រខ្លួនប៉ុណ្ណោះទេ ថែមទាំង ជូនម្ហូបអាហារ ផ្លែឈឺ និងកន្លែងស្នាក់នៅ ទទួលយ៉ាងកក់ក្ដៅ ដោយមិនឥតគិតថ្លៃ ពីបងប្អូនអ្នករស់នៅទីនោះ។ ជាមួយគ្នានោះ Rick KH សន្យាថានឹងត្រឡប់ទៅសងគុណវិញនៅថ្ងៃណាមួយជាក់ជាមិនខាន។

«ខេត្តជុំវិញបឹងទន្លេសាបប៉ុន្មានថ្ងៃនេះ ខ្ញុំទទួលបានការស្នាក់នៅ ម្ហូបអាហារញាំ ការហ្វេ ព្រមទាំងផ្លែឈើញាំតាមផ្លូវឥតគិតថ្លៃ តែខ្ញុំនិងត្រឡប់មកសងបងប្អូនវិញក្នុងពេលណាមួយ នៅថ្ងៃអនាគតដែលមើលមិនឃើញ» Rick KH ថ្លែង។ បញ្ចាក់ផងដែរថា អាជីពជាអ្នកបង្កើតមាតិការរបស់ Rick KH ធ្វើឱ្យប្រជាពលរដ្ឋខ្មែរច្រើនណាស់ស្រឡាញ់រាបប់អានលោក គ្រប់គ្នាៗ នេះក៏ដោយសារតែអត្តចរិក រូបសម្បត្តិ ចំណេះដឹង និងការនិយាយស្ដីប្រកបដោយសីលធម៌ និងភាពលេងសើចរបស់ Rick KH ៕

 

ដកស្រង់ពី៖Sabay