Social Network

រឿង «ផ្នូរបិសាច» មាន Kim Go Eun និង Lee Do Hyun សម្ដែង កំពុងបុកផ្ទុះពេញរោងកុន

ខ្សែភាពយន្តខា្នតធំថ្មីដែលមានចំណងជើងថា "Exhuma" បានសម្ពោធបញ្ចាំងកាលពីចុងសប្តាហ៍កន្លងទៅ ជាមួយនឹងអត្រាអ្នកគាំទ្រយ៉ាងច្រើនមិនគួរឱ្យជឿនៅ Box Office កូរ៉េ។

“Exhuma” គឺជាខ្សែភាពយន្តអាថ៍កំបាំងដែលនិយាយអំពីអ្នកដេញខ្មោច ២នាក់ (សម្តែងដោយ Kim Go Eun និង Lee Do Hyun) អ្នកព្យាបាលរោគ (Yoo Hae Jin) និងគ្រូហុងស៊ុយ (Choi Min Sik) ដែលផ្លាស់ប្តូរទីតាំងផ្នូរអាថ៌កំបាំងជាថ្នូរនឹងតម្លៃលុយដ៏ច្រើនមហាសាល។ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ក្រុមប្រឹក្សាភាពយន្តកូរ៉េ បានប្រកាសថារឿង "Exhuma" មានអ្នកចូលមើលភាពយន្តលើសពី ២ លាននាក់ឯណោះនៅថ្ងៃទី ២៥ ខែកុម្ភៈ ដែលមានន័យថា វាចំណាយពេលមិនដល់ ១សប្ដាហ៍ ផង ដើម្បីឈានដល់ជោគជ័យធំមួយនេះ។

គិតត្រឹមម៉ោង ៥ ព្រឹក នៅថ្ងៃទី ២៦ ខែកុម្ភៈ ខ្សែភាពយន្តដ៏ល្បីមួយនេះបានប្រមូលអ្នកទស្សនាភាពយន្តសរុបចំនួន ២ ២៩៩ ៧០៦នាក់រួចហើយ បន្ទាប់ពីបានឈរនៅលើកំពូលតារាង Box Office អស់រយៈពេល ៤ ថ្ងៃជាប់គ្នា។ “Exhuma” មិនត្រឹមតែវាយលុកចូល Box Office របស់កូរ៉េ ជាមួយលទ្ធផលជោគជ័យជោកជាំ្រចាំនៅដើមឆ្នាំ ២០២៤ ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានទាញយកនូវភាពអស្ចារ្យនៃការថតខ្សែភាពយន្តដែលមានអ្នកទស្សនាជិត ២ លាននាក់ ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយចេញចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ២៣ ដល់ ២៥ ខែកុម្ភៈ៕

ដកស្រង់ពី៖Sabay