Social Network

គូថ្មីប្រចាំ ២០២៤? Dispatch ទម្លាយរូបភាពប្រមាញ់បានថា Lee Jae Wook និង Karina ទាក់ទងគ្នា

ពេលនេះ Dispatch បានធ្វើឲ្យបណ្ដាញផ្សព្វផ្សាយមានការជ្រួលច្របល់ពេញទឹកពេញដីហើយ ក្រោយបង្ហោះរូបភាពណាត់ជួបគ្នារបស់ Karina (aespa) និងតារាសម្ដែង Lee Jae Wook។

ផ្អែកតាមការចេញផ្សាយព័ត៌មានពី Dispatch បានឲ្យដឹងថា Karina និង Lee Jae Wook ពេលនេះកំពុងមានទំនាក់ទំនងស្នេហានឹងគ្នា។ អ្នកទាំងពីរបានចំណាយពេលជាមួយគ្នានៅក្នុងកម្មវិធី Prada’s Fashion Show កាលពីថ្ងៃទី១៤ ខែមករាកន្លងទៅ ហើយពេលនោះហើយដែលទំនាក់ទំនងស្នេហាទំនងជាចាប់ផ្ដើមឡើង។

ក្រោយមកទៀត ពួកគេបានចំណាយពេលមានតម្លៃឲ្យគ្នានៅក្នុងក្រុងសេអ៊ូល និង Milan ប្រទេសអ៊ីតាលីទៀតផង ក្រោយពីឆ្លៀតបានពីការថតរឿង និងការសម្ដែងបទចម្រៀងរៀងៗខ្លួន។ ប្រភពជិតស្និទ្ធបានឲ្យដឹងថា៖ «ខ្ញុំគិតថា ពួកគេអាចនឹងជួបគ្នាភ្លាមស្រឡាញ់ភ្លែត! ពួកគេធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នាទៅវិញទៅមក តាំងពីពេលដែលជួបគ្នាក្នុងកម្មវិធី Fashion Show ដំបូងម្ល៉េះ»។

យ៉ាងណាក្ដីនៅពេលនេះ Karina កំពុងស្នាក់នៅផ្ទះរបស់ aespa ប៉ុន្តែពេលត្រូវជួបគ្នា ឬពេលមានពេលរៀងខ្លួន អ្នកទាំងពីរបានណាត់គ្នាចេញក្រៅ។ អាស្រ័យហេតុនេះហើយទើប Karina ត្រូវបានគេប្រទះឃើញនៅម្ដុំផ្ទះរបស់ Jae Wook ពេលយប់ៗ។ ទោះជាយ៉ាងណាពេលនេះទាំងផលិតកម្ម SM និង C-JeS Studion ពុំទាន់មានការបកស្រាយណាមួយឡើយ បានត្រឹមលើកឡើងថានឹងតាមដានរឿងនេះសិន៕

ដកស្រង់ពី៖Sabay